CWC៖ Ramos ជួយ Monterrey ស្មើ Inter Milan ឯ River Plate បាន៣ពិន្ទុពី Urawa Red
  • ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
CWC៖ Ramos ជួយ Monterrey ស្មើ Inter Milan ឯ River Plate បាន៣ពិន្ទុពី Urawa Red

ក្រុមជើងឯករងពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២៥ Inter Milan បញ្ចប់ការប្រកួតវគ្គចែកពូល E ទល់នឹងក្រុម Monterrey ដែលមានវត្តមានខ្សែការពារជើងចាស់ Sergio Ramos ត្រឹមលទ្ធផលស្មើ ១-១ ក្នុងព្រឹត្តិការណ៍ Club World Cup(CWC) ឆ្នាំ ២០២៥ ក្នុងទីក្រុង Pasadena។ ចំណែកក្រុម River Plate របស់អាហ្សង់ទីន បានផ្តួលជើងខ្លាំងជប៉ុន Urawa Red Diamonds លទ្ធផល ៣-១ ក្នុងពូល E ដូចគ្នា។

TTN-Free-Banner-In-Article-PC

ទោះ​ Inter Milan គ្រប់គ្រងការប្រកួតសឹងទាំងស្រុងក៏ដោយតាំងពីដើមវគ្គក៏ដោយ ប៉ុន្តែក្រុមចំណូលថ្មី Monterrey មកពីប្រទេសម៉ិកស៊ិក បែរជាអាចរកបានឱកាសគ្រាប់បាល់នាំមុខ ជាការតែតបាល់បញ្ចូលទៅដ៏ល្អបំផុតពីសំណាក់ កីឡាករខ្សែការពារវ័យ ៣៩ឆ្នាំ Sergio Ramos នៅនាទី២៥។ ទោះយ៉ាងណា ខ្សែប្រយុទ្ធ Lautaro Martinez ក៏អាចរកគ្រាប់បាល់តាមស្មើត្រឡប់មកវិញ ដល់ Inter Milan នៅនាទី៤៣។

បញ្ចប់ទៅត្រឹមលទ្ធផលស្មើ ១-១ ធ្វើឱ្យក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ សម្រាប់ការប្រកួតក្នុងពូល E។ ក្រុម River Plate មកពីអាហ្សង់ទីន បានបង្ហាញគុណភាពខ្លួនថាជាជើងខ្លាំងមួយប្រចាំទ្វីបអាម៉េរិកខាងត្បូង បន្ទាប់ពីក្រុមមកពីប្រេស៊ីល ដោយពួកគេបានផ្តួលជើងខ្លាំង Urawa Red Diamonds របស់ជប៉ុន លទ្ធផល ៣-១ ដើម្បីឈរកំពូលតារាងពូល E ដដែលនេះ។

ក្លិប Monterrey នឹងត្រូវបន្តទៅជួបក្រុម River Plate នៅថ្ងៃទី២១ មិថុនា ខណៈក្រុម Urawa Red Diamonds ត្រូវតទល់ក្រុម Inter Milan។

ដោយឡែកការប្រកួតរាត្រីថ្ងៃទី១៧ មិថុនា ជើងខ្លាំងមកពីអាល្លឺម៉ង់មួយទៀត Borussia Dortmund ក៏បានបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើទល់នឹងក្រុម Fluminense របស់ប្រេស៊ីល ០-០ នៅការប្រកួតបើកឆាកពូល F។ ក្រុម Mamelodi Sundowns ស្ថិតក្នុងពូល​ F ដូចគ្នា​ បានប្រកួតយកឈ្នះក្រុមមកពីកូរ៉េខាងត្បូង Ulsan Hyundai លទ្ធផល ១-០ ដើម្បីឡើងឈរកំពូលតារាងបណ្តោះអាសន្ត៕




អ្នកសរសេរអត្ថបទ

 អ្នក​យកព័ត៌មាន​កីឡា

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង