កម្ពុជាមិនយករឿងលោកឪស៊ុច ទៅរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឡើយ
  • ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ២:០៦ នាទី រសៀល
កម្ពុជាមិនយករឿងលោកឪស៊ុច ទៅរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឡើយ

សម្តេច ហ៊ុន សែន នារសៀលថ្ងៃទី២០ ខែមិថុនា នេះ បានសាទរព្រះសង្ឃថៃ ដើមកំណើតពីខេត្តបុរីរ៉ាំ គឺលោកឪ ស៊ុច ដែលត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។ ជាមួយនឹងការសាទរ សម្តេចប្រធានព្រឹទ្ធសភា ក៏ចង់ឃើញព្រះសង្ឃដ៏ល្បីល្បាញអង្គនេះ ទទួលបានសញ្ជាតិខ្មែរផងដែរ។
TTN-Free-Banner-In-Article-PC

អត្ថបទទាក់ទង

«ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ»។ នេះជាការរំពឹងរបស់សម្តេច ហ៊ុន សែន ដោយអរគុណនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល ដែលមានចិត្តសប្បុរសសម្រាប់លោកឪ ស៊ុច។

ស្របពេលជាមួយគ្នានេះដែរ ប្រធានគណបក្សកាន់អំណាចបានបញ្ជាក់ថា រឿងលោកឪស៊ុច នឹងមិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជាក៏មិនអនុញ្ញាតឱ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ។

ទាក់ទងនឹងការទទួលស្វាគមន៍លោកឪ ស៊ុច សម្តេច ហ៊ុន សែន អះអាងថា វាមិនមែនជារឿងថ្មីនោះឡើ ព្រោះកម្ពុជាក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោក យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ៕

 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

សារព័ត៌មានថ្មីៗ