- ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:៣០ នាទី ព្រឹក

នាយកប្រតិបត្តិ Aamzon លោក Andy Jassy បាននិយាយថា ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) នឹងជួយឱ្យក្រុមហ៊ុននេះ ដំណើរការកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយធនធាន មនុស្សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
«យើងនឹងដាក់ពង្រាយ AI កាន់តែច្រើនឡើង។ នេះនឹងផ្លាស់ប្តូររបៀបដែលយើងធ្វើការ។ ការងារខ្លះ នឹងត្រូវការមនុស្សតិចជាងមុន។ ចំណែកការងារខ្លះទៀត ត្រូវការមនុស្សកាន់តែច្រើន»។ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បានសរសេរនៅក្នុងការបង្ហោះនៅលើទំព័រផ្ទាល់ខ្លួន នៅថ្ងៃទី១៧ ខែមិថុនា។
លោក Jassy រំពឹងថា កម្លាំងការងាររបស់ Amazon នឹងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំខាង មុខ ដោយសារក្រុមហ៊ុន ទទួលបានអត្ថប្រយោជន៍ផលិតភាព នៃការប្រើប្រាស់ AI នៅទូ ទាំងក្រុមហ៊ុន។ Jassy ក៏បានសង្កត់ធ្ងន់ថា ឥទ្ធិពលនៃ AI នឹងមិនត្រូវបានកំណត់ចំពោះ ក្រុមហ៊ុន Amazon នោះទេ ប៉ុន្តែនឹងផ្លាស់ប្តូររបៀបធ្វើការ និងរស់នៅ ជាមួយនឹងការ ពង្រាយភ្នាក់ងារ AI រាប់ពាន់លាន នៅក្នុងគ្រប់អាជីវកម្ម និងគ្រប់ឧស្សាហកម្មទាំងអស់។
ទោះយ៉ាងណា លោកក៏បានជំរុញឱ្យនិយោជិត មើលឃើញថា AI គឺជាមិត្តរួមក្រុម ដែលយើងអាចពឹងផ្អែក លើគ្រប់ដំណាក់កាលនៃការងាររបស់យើង ហើយវានឹងកាន់តែឆ្លាត និងមានប្រយោជន៍ជាងនេះទៅទៀត។
សាររបស់ Jassy កើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា អំពីផលប៉ះពាល់នៃ AI លើការងារមួយចំនួន។ កាលពីខែឧសភា លោក Dario Amodei នាយកប្រតិបត្តិនៃក្រុមហ៊ុន Anthropic បានចាប់ផ្តើមបង្កើតបញ្ញាសិប្បនិម្មិត ព្រមទាំងព្រមាន CNN ថា AI អាចបណ្តាលឱ្យអ្នកអត់ការងារធ្វើកើនឡើងលឿនជាងការ ព្យាករ។
លោក Dario លើកឡើងថា AI អាចលុបចោលការងារពាក់កណ្តាល សម្រាប់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ដោយអត្រាអត់ការងារធ្វើ អាចឈានដល់ ២០ភាគរយក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនមើលឃើញថា ការព្រមានទាំងនេះខ្វះភស្តុតាងច្បាស់ លាស់ ហើយជារឿយៗមកពីមនុស្សភាគច្រើនបានទទួលបានផលប្រយោជន៍ច្រើនពី AI។ លោក Daniel Zhao ប្រធានសេដ្ឋវិទូនៅ Glassdoor យល់ឃើញថា AI ពិតជានឹងមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងរបៀបធ្វើការរបស់មនុស្ស។ ទោះជាយ៉ាងណា វាពិបាកក្នុងការកំណត់ថា តើ AI នឹងប៉ះពាល់ដល់ការជ្រើសរើសបុគ្គលិក និងចំនួនការងារ ប៉ុន្មាននោះទេ។
«សេដ្ឋកិច្ច និងទីផ្សារការងារកំពុងធ្លាក់ចុះ ដែលធ្វើឱ្យវាពិបាកក្នុងការប្រាប់ថា តើមូលហេតុ ពិតប្រាកដនៃការបាត់បង់ការងារគឺ AI ឬយ៉ាងណា»។ លោក Zhao បញ្ជាក់ដូច្នេះដោយបន្ត ថា ការធ្លាក់ចុះនៃការជ្រើសរើសបុគ្គិលិកនាពេលថ្មីៗនេះ អាចបណ្តាលមកពីភាពមិន ប្រាកដប្រជានៃសេដ្ឋកិច្ច៕
អ្នកសរសេរអត្ថបទ
ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.
