ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យជន់ដាច់ផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយប្រហែល២០ម៉ែត្រ
  • ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:០៧ នាទី រសៀល
ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យជន់ដាច់ផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយប្រហែល២០ម៉ែត្រ
ទឹកហូរដាច់ផ្លូវ ទៅរមណីយដ្ឋាន ទឹកធ្លាក់ក្បាលឆាយ។ រូបពី មន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះសីហនុ។

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២មិថុនា ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យទឹកហូរដាច់ ផ្លូវ ចូលរមណីយដ្ឋាន ទឹកធ្លាក់ក្បាលឆាយ ប្រមាណ២០ម៉ែត្រ ដែលស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

TTN-Free-Banner-In-Article-PC

បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក បានចុះត្រួតពិនិត្យដោយផ្ទាល់ ពីស្ថានភាពផ្លូវចូលទៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដែលរងការខូច។ ចំណុចទឹកហូរដាក់ផ្លូវនេះ គឺចេញពីផ្លូវជាតិលេខ៤ ត្រង់ចំនុច PK4+700 (ត្រង់ទីតាំងលូដោះទឹកឆ្លងកាត់ផ្លូវ)។ ទឹកបានហូរដាច់ប្រវែងប្រហែល ២០ម៉ែត្រ និងមានជម្រៅប្រហែល ៥ម៉ែត្រ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមទូរសព្ទនៅរសៀលនេះ ពីស្ថានភាពលម្អិត ទឹកហូរដាច់ផ្លូវ ដោយសារភ្លៀវធ្លាក់ខ្លាំងជាបន្តបន្ទាប់។ លោក បញ្ជាក់បន្ថែមថា៖ ពេលនេះ មន្ទីរសាធារណការ និងមន្ទីរធនធានទឹក បានចុះទៅពិនិត្យ និងរៀបចំគម្រោងស្ដារឡើងវិញហើយ តែយើងមិនអាចវាយតម្លៃថាធ្វើហើយក្នុងពេលណានោះទេ»។ 

ជាមួយគ្នាដែរ ផ្លូវដែលទឹកហូរដាច់ខាងលើ ពុំសូវមានចរាចរណ៍ច្រើនឡើយ ហើយក៏ពុំមានរងផលប៉ះពាល់អ្វីធ្ងន់ធ្ងរ ក្រៅពីដាច់ផ្លូវដែរ។ នេះបើតាមលោក ឡុង ឌីម៉ង់៕

ទឹកហូរដាច់ផ្លូវ ទៅរមណីយដ្ឋាន ទឹកធ្លាក់ក្បាលឆាយ។ រូបពី មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ។ 

ទឹកហូរដាច់ផ្លូវ ទៅរមណីយដ្ឋាន ទឹកធ្លាក់ក្បាលឆាយ។ រូបពី មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ។ 

ទឹកហូរដាច់ផ្លូវ ទៅរមណីយដ្ឋាន ទឹកធ្លាក់ក្បាលឆាយ។ រូបពី មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ។


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី