ប្រេស៊ីលឈ្នះឈីលីដោយបាល់ប៉េណាល់ទី ខណៈ Rodriguez ជួយកូឡុំប៊ីទម្លាក់អ៊ុយរូហ្គាយ
- ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ៩:២២ នាទី ព្រឹក

ម្ចាស់ផ្ទះប្រេស៊ីល និងកូឡុំប៊ី បានទទួលជ័យជម្នះរៀងៗខ្លួនដើម្បីឡើងទៅជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ដោយប្រេស៊ីលផ្តួលឈីលី ៣-២ តាមរយៈ ការទាត់បាល់ប៉េណាល់ទី ក្រោយក្រុមទាំងពីរបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ១-១ រីឯកូឡុំប៊ីយកឈ្នះអ៊ុយរូហ្គាយ ២-០ ។

ប្រេស៊ីល បានផ្តួលក្រុមជម្រើសជាតិឈីលីក្នុងលទ្ធផល ៣-២ ដោយការស៊ុតបាល់ប៉េណាល់ទីដើម្បីឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup ជុំផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ក្រោយពីជួបការប្រកួតដ៏ស្វិតស្វាញមួយដែលបានធ្វើឲ្យខ្សែប្រយុទ្ធ Neymar និងមិត្តរួមក្រុមរបស់គេទប់ទឹកភ្នែកមិនបាន។
គ្រាប់បាល់ស៊ុតបញ្ចូលទីទាំងពីរគ្រាប់នៅតង់ទី១សុទ្ធសឹងគ្រាប់បាល់ដែលក្រុមទាំងពីររកបានក្រោមការប្រកួតដ៏តឹងតែងក្នុងរយៈពេល១២០នាទីនៅកីឡដ្ឋាន Mineirao។ ខ្សែការពារ Gonzalo Jara បានស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីមិនចូលទីសម្រាប់ក្រុមជម្រើសជាតិឈីលី តាមរយៈការស៊ុតបាល់ប៉ះទៅនឹងបង្គោលទី និងខ្ទាតចេញពីមុខទីដើម្បីធ្វើឲ្យក្រុមខ្លួនបន្តមានកំណត់ត្រាដ៏វេទនាក្នុងយុទ្ធនាការ World Cup នៅពេលប្រកួតជាមួយនឹងប្រេស៊ីល។
Willian និង Hulk សុទ្ធសឹងបានស៊ុតបាល់ប៉េណាល់ទីមិនចូលទីសម្រាប់ក្រុមជម្រើសជតិប្រេស៊ីល ប៉ុន្តែ ខ្សែការពារ David Luiz, Marcelo និងខ្សែប្រយុទ្ធ Neymar បានគ្រប់គ្រងអារម្មណ៍របស់ពួកគេដើម្បីស៊ុតបាល់បំប៉ោងសំណាញ់ ខណៈដែលខ្សែការពារ Julio Cesar បានធ្វើការសង្គ្រោះបាល់ដ៏សំខាន់ពីការស៊ុតរបស់កីឡាករ Mauricio Pinilla និង Alexis Sanchez។
Neymar បានលុតជង្គង់របស់គេក្នុងអារម្មណ៍ដ៏មិនគួរឲ្យជឿ ក្រោមដំណក់ទឹកភ្នែកនៃការរីករាយ។ កីឡាកររបស់ក្រុមជម្រើសជាតិស៊ីលីមួយចំនួនបានអាវរបស់ពួកគេបិទមុខរបស់ខ្លួន ខណៈដែលពួកគេបានចាកចេញពីទីលាន។

លោក Luiz Felipe Scolari ដែលជាគ្រូបង្វឹករបស់ប្រេស៊ីល បាននិយាយថា៖ «យើងបានដឹងនៅពេលដែលលទ្ធផលស្មើបានកើតឡើងកាលពី៧ខែកន្លងទៅថា យើងអាចនឹងត្រូវជួបជាមួយនឹងក្រុមស៊ីលី ហើយយើងបានដឹងពីភាពលំបាកប៉ុនណាដែលយើងអាចនឹងជួប។ ឈីលីជាក្រុមមានការរៀបចំដ៏ល្អ ហើយវាជាការប្រកួតមានភាពប្រហាក់ប្រហែលគ្នា»។
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលនឹងត្រូវទៅប្រកួតវគ្គ៨ចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ដែលបានក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ២-០ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយមួយគូទៀតនារាត្រីដដែលនោះ។

ខ្សែប្រយុទ្ធ James Rodriguez បានក្លាយជាកីឡាករឆ្នើមម្នាក់ប្រចាំ World Cup តែម្តង ដោយការស៊ុតបាល់បញ្ចូលទីរបស់គេទាំងពីរគ្រាប់ នាំឲ្យកូឡុំប៊ីឈានទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ Rodriguez បានក្លាយជាកីឡាករទីមួយដែលបាល់បញ្ចូលទីបួនប្រកួតជាប់ៗគ្នា បើគិតចាប់តាំងពីការសម្រេចបានរបស់កីឡាករប្រេស៊ីល Ronaldo និង Rivaldo កាលពីឆ្នាំ២០០២ ។
%20of%20Uruguay%20reacts.jpg)
Rodriguez បានក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេលើតារាងតាមរយៈការសម្រេចបាន៥គ្រាប់។ ខណៈដែលខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez បានជាប់ពិន័យដោយសារតែការខាំខ្សែការពារអ៊ីតាលី Giorgio Chiellini ខ្សែប្រយុទ្ធ Rodriguez កំពុងទទួលបាននូវការចាប់យ៉ាងខ្លាំង ដូចជា Neymar និង Messi ផងដែរ៕
ប្រែសម្រួលដោយ ផេង សំណាង
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ