មនុស្សយ៉ាងហោចណាស់២៦នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅយេម៉ែន
- ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ៩:៣៨ នាទី ព្រឹក

មនុស្សយ៉ាងណាស់២៦នាក់ក្នុងនោះមានក្មេង១៦នាក់ផងដែរ បានស្លាប់បាត់បង់ជីវិតដោយសារការបំផ្ទុះរថយន្តអត្តឃាតពីរកន្លែងនៅក្នុងទីក្រុងមួយនៃប្រទេសយេម៉ែន។ ករណីបំផ្ទុះគ្រាប់អត្តឃាតនេះកើតមានឡើងក្រោយពេលដែលក្រុមតាលីបង់សម្លាប់រង្គាលក្មេងតូចនៅសាលារៀនមួយកន្លែងជាង១០០នាក់នៅប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន Al Jazeera។

មនុស្សយ៉ាងហោចណាស់២៦នាក់ក្នុងនោះមានក្មេងតូចៗ១៦នាក់ផងបានស្លាប់បាត់បង់ជីវិតដោយសារករណីបំផ្ទុះរថយន្តអត្តឃាតពីរកន្លែងផ្សេងគ្នានៅក្នុងទីក្រុងមួយនៃប្រទេសយេម៉ែន។ ករណីបំផ្ទុះគ្រាប់បែកអត្ថឃាតនេះកើតមានឡើងក្រោយពេលដែលក្រុមតាលីបង់បើកយុទ្ធនាការបាញ់ប្រហារនិងសម្លាប់រង្គាលជនស៊ីវិលនៅប៉ាគីស្ថាន ដែលក្នុងនោះមានក្មេងតូចៗជាសិស្សសាលាជាង១០០នាក់បានស្លាប់បាត់បង់ជីវិត។ បើតាមការអោយដឹងពីសំណាក់មន្ត្រីប៉ូលីសក្នុងតំបន់ រថយន្តគ្រាប់បែកមួយគ្រឿងត្រូវបានបំផ្ទុះនៅក្បែរបុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅតំបន់ Radaa ហើយរថយន្តអត្តឃាតនេះ បានសម្លាប់ក្មេងស្រីៗ១៦នាក់។
ចំណែករថយន្តអត្តឃាតទីពីរផ្ទុះនៅក្បែរផ្ទះមេដឹកនាំជាន់ខ្ពស់ក្រុមឧទ្ទាម Houthi បានសម្លាប់មនុស្សប្រមាណ១០នាក់ផងដែរ។យ៉ាងណាក៏ដោយក្រោយការវាយប្រហារសម្លាប់មនុស្សអស់ជិត៣០នាក់ គេមិនឃើញមានក្រុមណាមួយចេញមុខទទួលខុសត្រូវឡើយ ប៉ុន្តែក្រុមឧទ្ទាម Houthis បានបន្ទោសក្រុមអាល់កៃដា ដែលកាលពីថ្មីៗនេះបានគំរាមវាយប្រហារក្រុមរបស់ពួកគេ។ ទីក្រុង Radaa ដែលរងការវាយប្រហារដោយរថយន្តអត្តឃាតនេះត្រូវបានគេមើលឃើញថាជាតំបន់ដែលរងការវាយប្រហារខ្លាំងជាងគេមួយដោយក្រុមប្រដាប់អាវុធ ចាប់តាំងពីពេលក្រុមឧទ្ទាម Houthis បានដណ្តើមកាន់កាប់ផ្នែកមួយចំនួននៃទីក្រុងនេះ កាលពីខែតុលាកន្លងទៅនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com