The Interview ជិតត្រូវបានចាក់ផ្សាយជាសាធារណៈ
- ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ៩:៣៦ នាទី ព្រឹក

ឆ្លងកាត់ការវាយប្រហារដ៏វិលមុខ មិនធ្លាប់មានពីមុន ហើយអាចជាប្រវត្តិសាស្ត្រដំបូង ក្រុមហ៊ុន Sony សម្រេចចិត្តបង្ហាញរឿង The Interview។

ក្រុម Hacker POD(Guardians of Peace) បានទាមទារបញ្ឈប់ការដាក់បង្ហាញភាពយន្ត The Interview ដែលជារឿងចំអកដល់មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន។ ក្រោយពីការផ្ញើរសារគំរាមបង្ហាញពត៌មានសំខាន់របស់ក្រុមហ៊ុន Sony ក្រុម Hacker បានយកទិន្ន័យកំពូលៗរបស់នាយកក្រុមហ៊ុន Sony ពីរនាក់ លោក អាមី ប៉ាស្កាល់ និងលោក ស្តិបហ្វិនម៉ូស្កូបង្ហាញជាសារធារណៈ។គោលការធំនៃការវាយប្រហារលើក្រុមហ៊ុន Sony គឺបញ្ចេញពត៌មានសំខាន់ៗប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
ផ្ទុយទៅវិញ ពេលនេះរឿងភាពយន្តត្រូវបានគេកំណត់ការដាក់បង្ហាញ នៅមិនយូរទៀតទេ។ លើបណ្តាញ Twitter បានបញ្ចេញមតិជាច្រើនលើរឿង The Interview ៕
ផ្តល់សិទ្ធិដោយ www.itcity.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com