តើអ្វីជាអំពើពុករលួយ ?
- ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ ម៉ោង ៧:៣៩ នាទី ព្រឹក

យោងតាមសៀវភៅសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ ដែលផលិតរួមគ្នាដោយអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងអប់រំ មានអំពើជាច្រើនដែលអាចចាត់ទុកជាអំពើពុករលួយ ដូចជា៖

- ការស៊ីសំណូក ការសូកប៉ាន់ ការគៃបំបាត់ ការកិបកេង ការប្រើអំណាច ឬតួនាទីគាបសង្កត់យកប្រយោជន៍ពីអ្នកដទៃ
- ការរំលោភអំណាចដែលត្រូវបានផ្តល់ឲ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
- អំពើកិបកេង គៃបំបាត់ យកប្រយោជន៍រួមមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ។ល។
សម្គាល់៖ ដើម្បីចាត់ទុកអំពើមួយថា ជាបទល្មើសពុករលួយបាន អ្នកត្រូវពិនិត្យមើលច្បាប់ ឬក្រមពាក់ព័ន្ធជាធរមានរបស់ប្រទេសនោះ ពីព្រោះប្រទេសមួយអាចចាត់ទុកអំពើមយយថា ជាបទល្មើសពុករលួយ តែប្រទេសមួយទៀតអាចថា មិនមែនជាបទល្មើសពុករលួយទេ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com