បុរសចិនម្នាក់ដើរចាប់ស្រមោចលក់ រកចំណូលបានជិត ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ
- ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ៧:២០ នាទី ល្ងាច

បុរសអាយុ ៥០ ម្នាក់រស់នៅភាគខាងកើតប្រទេសចិន មានជំនាញពិសេសមួយគឺគាត់អាចចាប់ស្រមោចបាន ដោយប្រើតែដៃទទេ ដែលជាសមត្ថភាពពិសេសពីកំណើតរបស់គាត់។ តាមរយៈជំនាញពិសេសនេះ គាត់អាចរកប្រាក់ចំណូលបានជិត ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមការផ្សាយរបស់ CCTV ។

ប្រភពខាងលើក៏បានផ្សាយថា លោក Chen Heyinអាយុ ៥០ ឆ្នាំ រស់នៅក្នុងភូមិមួយជិតទីក្រុង Jiujiangខេត្ត Jiangxiភាគខាងកើតប្រទេសចិនបានប្រកបមុខរបរចាប់និងលក់ស្រមោចអស់រយៈពេល ២២ឆ្នាំមកហើយ។
លោក Chenបាននិយាយថាគាត់អាចដឹងពីកន្លែងណាដែលមានសំបុកស្រមោច ហើយគាត់អាចចាប់ពួកវាបានយ៉ាងរហ័ស។គាត់ក៏បានប្រាប់ពីលក្ខណៈពិសេសមួយទៀតនៃការចាប់ស្រមោច គឺថា គេអាចចាប់ស្រមោចបានយ៉ាងងាយនៅក្នុងរដូវរងារនៅពេលពួកវាចូលទៅសំងំខ្លួននៅក្នុងសំបុក និងពេលជាពេលដែលពួកវាផ្លាស់ទីយឺតៗ ។
ជារៀងរាល់ថ្ងៃលោក Chen ប្រើពេលតែ ២ ឬ ៣ ម៉ោងតែប៉ុណ្ណោះ ដើម្បីចាប់ស្រមោចបាន ១,៥ គីឡូក្រាម។ គាត់យកស្រមោចនោះទៅលីង ដើម្បីធ្វើជាឱសថបុរាណ ហើយអាចលក់បាន ២៥៨ ដុល្លារក្នុងមួយគីឡូក្រាម៕
© រក្សាសិទ្ធិដោយ thmeythmey.com