តើ​ពាក្យ «តំណែង, ដំណែង» ប្រើ​ខុសគ្នា​ដូចម្តេច?
  • ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៣០ នាទី ព្រឹក
តើ​ពាក្យ «តំណែង, ដំណែង» ប្រើ​ខុសគ្នា​ដូចម្តេច?

មនុស្ស​ភាគច្រើន នៅតែ​យល់ច្រឡំ​ពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ខុស​ឬ​ត្រូវ​ឡើយ អ្នកខ្លះ​សរសេរ​ជា «តំណែង» និង​អ្នកខ្លះ​សរសេរ​ជា «ដំណែង»។ ហើយ​អ្នក​ខ្លះទៀត​ក៏​មិនដឹងថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ដូចគ្នា​ឬ​ខុស​នោះដែរ។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ គឺ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា។ 

ទី១ ពាក្យ «តំណែង» ជា​នាម មានន័យថា អ្វីៗដែល​គេ​តែង។ របៀប​លំដាប់​កិត្តិយស​មន្ត្រី, មុខក្រសួង, មុខងារ​មុខការ។ ឧទាហរណ៍៖ លាចាក់​មុខតំណែង, ដាក់​ឲ្យ​នៅក្រៅ​តំណែង, ...។

ទី២ ពាក្យ «ដំណែង» ជា​កិរិយាសព្ទ មានន័យថា កាឡាខ្លួន, ប្រែកាឡា, ប្រែ​ភេទ​ឲ្យ​មាន​បែប​ផ្សេង​ទីទៃ​ពី​រូប​ដើម, ពី​ភេទ​ដើម។ ឧទាហរណ៍៖ យក្ស​ដំណែង​ខ្លួន​ជា​ប្រើ​សមាស,...៕
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
TTN-Free-Banner-In-Article-PC


 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ