Pacquiao អាចប្រឈមការពិន័យដោយសារការលាក់បាំងករណីរបួសស្មាមុនពេលប្រកួត
- ថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ៤:២៩ នាទី រសៀល

Manny Pacquiao អាចប្រឈមនឹងការពិន័យពីសំណាក់ក្រុមប្រឹក្សាអត្ថពលកម្ម Nevada ពីបទលាក់បាំងករណីរបួសស្មា មុនពេលប្រកួតជាមួយ Floyd Mayweather នៅទីក្រុងឡាសវេហ្កាស កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០១៥ ។ ក្រោយបរាជ័យដោយពិន្ទុ នាជំនួបជាមួយ Floyd ក្នុងព្រឹត្តិការណ៍ The Fight of the Century កីឡាករប្រដាល់ហ្វីលីពីន បានរៀបរាប់ថា បញ្ហារបួសស្មានាពេលហ្វឹកហាត់កន្លងមក ជាមូលហេតុដែលនាំឲ្យគេវាយមិនបានដល់កម្រិតកំពូល។

បើយោងតាមកាសែត The New York Times លោក Francisco Aguilar ប្រធានក្រុមប្រឹក្សា Nevada បានលើកឡើងថា ស្ថាប័នរបស់លោកនឹងពិនិត្យលើមូលហេតុដែល Pacquiao មិនបានរាយការណ៍ពីស្ថានភាពរបួសរបស់ខ្លួននៅមុនពេលប្រកួត។
ប្រសិនបើ ក្រុមប្រឹក្សារកឃើញថា Pacquiao ពិតជាមានកំហុសឆ្គាំឆ្គងមែននោះ ស្តេចប្រដាល់ហ្វីលីពីនអាចប្រឈមមុខនឹងការព្យួរ ឬពិន័យជាសាច់ប្រាក់៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ