Ronaldo បរិច្ចាគ៧លានផោនដើម្បីជួយកុមារដែលរងគ្រោះរញ្ជួយដីនៅនេប៉ាល់
- ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១០:១៧ នាទី ព្រឹក

ខ្សែប្រយុទ្ធ Cristiano Ronaldo មិនត្រឹមតែជាកីឡាករឆ្នើមលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏សប្បុរជនដ៏មហិមាមួយរូបផងដែរ។ ដើម្បីឆ្លើបតបនឹងតម្រូវការរបស់ជនរងគ្រោះដោយសាររញ្ជួយដីនៅនេប៉ាល់កាលពីថ្ងៃទី២៥ ខែមេសា កីឡាកររូបនេះ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៧លានផោន (ជិត៨លានដុល្លារអាមេរិក) តាមរយៈអង្គការ Save the Children។

ទស្សនាវដ្តីបារាំង So Foot បានរាយការណ៍ថា ចំនួនទឹកប្រាក់៧លានផោននេះ គឺ Ronaldo យោងទៅតាមលេខដែលគេពាក់សម្រាប់ក្លិប Real Madrid និងក្រុមជម្រើសជាតិព័រទុយហ្គាល់។
នេះមិនមែនជារឿងថ្មីនោះឡើយសម្រាប់ខ្សែប្រយុទ្ធ Ronaldo ដោយរូបគេធ្លាប់បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាច្រើនលើករួចមកហើយ ដូចជា ការជួយដល់កុមាររងគ្រោះនៅតំបន់ហ្គាសា និងគ្រោះស៊ូណាមីនៅឥណ្ឌូនេស៊ី ជាដើម៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ