Chelsea លើកពាន Premier League Hull City ធ្លាក់ទៅ Championship
- ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១១:៤៧ នាទី ព្រឹក

ក្លិប Chelsea ក្រោមការដឹកនាំរបស់លោក Jose Mourinhoបានលើកពាន Premier League កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប្រកួតបង្គ្រប់កិច្ចចុងក្រោយជាមួយនឹងជ័យជម្នះ ៣-១ លើ Sunderland។ នៅរាត្រីដដែល ក្លិប Hull City ត្រូវត្រឡប់ទៅលេងនៅក្របខណ្ឌ Football League Championship វិញ ក្រោយស្មើ 0-0 ជាមួយ Manchester United ខណៈ Newcastle ឆ្លងផុតពីគ្រោះថ្នាក់ក្រោយយកឈ្នះ West Ham ២-០ ។

តាមពិតទៅ Chelsea ដឹងច្បាស់ថាខ្លួនបានតំណែងជើងឯកតាំងពីជ័យជម្នះលើ Crystal Palace កាលពីថ្ងៃទី៣ ខែឧសភា មកម្ល៉េះ។ នេះជាការឈ្នះតំណែងជើងឯកលើកទី៤នៃក្របខណ្ឌកំពូលអង់គ្លេសរបស់ Chelsea និងជាលើកទី៤ក្រោមការដឹកនាំរបស់គ្រូបង្វឹកព័រទុយហ្គាល់ Jose Mourinho( ២០០៥,២០០៧ និង២០១៥ ) ។
ដូច Chelsea ផងដែរ Manchester City និង Arsenal ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងលេខ៣ ទទួលបានកៅអីនៅវគ្គចាប់ពូលនៃក្របខណ្ឌ ChampionsLeague នារដូវកាលក្រោយ ខណៈ ក្រុមលេង៤ Manchester United មានឈ្មោះនៅវគ្គជម្រុះនៃក្របខណ្ឌអឺរ៉ុប។
Tottenham Hotspurs ដែលទទួលចំណាត់ថ្នាក់លេខ៥ នឹងលេងនៅវគ្គចាប់ពូលនៃក្របខណ្ឌលំដាប់ទីពីរអឺរ៉ុប Europa League។ ដោយសារតែ Chelsea គឺជាម្ចាស់ជើងឯក League Cup ផងដែរនោះ កូតាសម្រាប់កៅជម្រុះ Europa League បានទៅលើក្រុមលេង៦ Liverpool។ កៅអីមួយកន្លែងទៀត នឹងត្រូវផ្តល់ឲ្យម្ចាស់ជើងឯក FA Cup ដែល Arsenal និង Aston Villa ត្រូវប្រជែងគ្នានៅសប្តាហ៍ក្រោយ។ បើ Aston Villa ឈ្នះ ពួកគេនឹងបានកៅអី Europa League ប៉ុន្តែបើ Arsenal ឈ្នះនោះ កៅអីមួយនេះនឹងធ្លាក់ទៅលើក្រុមលេខ៧ Southampton ដោយសារ Arsenal មានកៅអីរួចហើយនៅ Champions League។
Newcastle ដែលបានយកឈ្នះ West Ham ២-០ បានរក្សាឈ្មោះនៅ English Premier League នារដូវកាលក្រោយ ខណៈ Hull City ដែលទទួលបានលទ្ធផលត្រឹមស្មើ ០-០ ជាមួយ Manchester Uniedត្រូវធ្លាក់ទៅលេងក្របខណ្ឌលំដាប់ទីពីរ Football League Championship។
ក្លិប Bournemouth ដែលជាជើងឯក Championship និង Watford នឹងឡើងមកលេងនៅក្របខណ្ឌកំពូលនៅរដូវកាលក្រោយ ខណៈកៅអីមួយកន្លែងទៀត រង់ចាំមើលលទ្ធផលនៃការប្រកួតរវាង Middlesbroughនិង Norwich City នារាត្រីនេះ។
ពានរង្វាន់ប្រចាំឆ្នាំនៅ English Premier League៖
គ្រូឆ្នើមប្រចាំរដូវកាល៖ លោក Jose Mourinhoដែលនាំ Chelsea បានជើងឯក
កីឡាករឆ្នើម Player of the Season, PFA Player of the Year, FWA Footballer of the Year ៖ Eden Hazard (Chelsea)
កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ៖ Harry Kane (Tottenham)
កីឡាករស្បែកជើងមាស (Golden Boot)៖ Sergio Aguero (Manchester City) ២៦គ្រាប់
កីឡាករស្រោមដៃមាស (Golden Glove)៖ Joe Hart (Manchester City) ១៤ Clean Sheets
ជម្រើស១១នាក់ប្រចាំឆ្នាំ៖
-អ្នកចាំទី៖ David de Gea (Manchester United)
-ខ្សែការពារ៖ John Terry (Chelsea), Gary Cahill (Chelsea), BranislavIvanovic (Chelsea), Ryan Bertrand (Southampton)
-ខ្សែបម្រើ៖ Alexis Sanchez (Arsenal), NemanjaMatic (Chelsea), Philippe Coutinho (Liverpool), Eden Hazard (Chelsea)
-ខ្សែប្រយុទ្ធ៖ Diego Costa (Chelsea), Harry Kane (Tottenham)៕
© រក្សាសិទ្ធិដោយ thmeythmey.com