នូ​វែ​ល​សេ​ឡង់​ជា​ប្រទេស​ដែលមាន​លក្ខខណ្ឌ​ការងារ​ល្អ​បំផុត​សម្រាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ
  • ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០១៥ ​​ ម៉ោង ៨:១៩ នាទី យប់
នូ​វែ​ល​សេ​ឡង់​ជា​ប្រទេស​ដែលមាន​លក្ខខណ្ឌ​ការងារ​ល្អ​បំផុត​សម្រាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ

នូ​វែ​ល​ហ្សេ​ឡង់ គឺជា​ប្រទេស​តែមួយគត់​នៅលើ​ភពផែនដី​យើង​នេះ ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ដែលមាន​លក្ខខណ្ឌ​ការងារ​ល្អ​បំផុត​សម្រាប់​ស្ត្រី​រកស៊ី​ផ្លូវភេទ។ នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​កាសែត New York Post ។
TTN-Free-Banner-In-Article-PC


កាសែត​ខាងលើ​ក៏បាន​ផ្សាយ​ថា ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅក្នុង​ប្រទេស​នេះ ត្រូវ​ចុះកិច្ចសន្យា​ទទួលបាន​ប្រាក់​ប្រចាំ​សប្តាហ៍​ហើយ​ពួកគេ​មាន​ជម្រើស​ធ្វើ​ការងារ​សម្រាប់​ចៅហ្វាយ​ណា ដែល​ផ្ដល់​ផលប្រយោជន៍​ល្អ​បំផុត​ដល់​ពួកគេ។ លើសពីនេះទៅទៀត ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​នូ​វែ​ល​ហ្សេ​ឡង់ មាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​ប៉ូលីស ហើយ​ពួកគេ​ត្រូវបាន​ការពារ​ដោយ ច្បាប់​សុវត្ថិភាព​ការងារ​និង​សុខភាព​ដែល​បានអនុម័ត​ដោយ​រដ្ឋសភា​នៅ​ឆ្នាំ ២០០៣ជា​ផ្នែក​មួយ​នៃ​ច្បាប់​កំណែទម្រង់​អំពើ​ពេស្យាចារ។

គោលបំណង​នៃ​ការបង្កើត​ច្បាប់​នេះ​ឡើង​កាលពី ១២ ឆ្នាំមុន គឺ​ដើម្បី​បញ្ឈប់​ការ​ការរើសអើង​ទៅលើ​អ្នក​ដែល​រកស៊ី​ផ្លូវភេទ ធ្វើ​ឲ្យ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ដោយ​គ្មាន​ការ​កំណត់ថា ពួកគេ​ធ្វើការ​រកស៊ី​ផ្លូវភេទ​ដោយ​ខ្លួនឯង​ផ្ទាល់​រកស៊ី​ផ្លូវភេទ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​លក់​ខ្លួន​នៅតាម​ផ្លូវ​ឬ លក់ខ្លួន​តាម​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត​នោះទេ។

ម្ចាស់​ទីតាំង​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅក្នុង​ទីក្រុង  Wellington មួយកន្លែង ដែលមាន​ស្ត្រី ៨ នាក់​ធ្វើការ​នៅ​ទី​នោះបាន​ប្រាប់​ក្រុម​អ្នក​ផលិត​ភាពយន្ត​ឯកសារ​មួយ​ថា អ្នក​រាល់គ្នា​នៅទីនេះ​គឺមាន​អារម្មណ៍ល្អ​ក្នុងការ​ប្រកប​មុ​របរ​នេះ ហើយ​ពួកគេ​ស្រលាញ់​អ្វីដែល​ពួកគេ​កំពុង​ធ្វើ។

ឥឡូវនេះ​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅក្នុង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ មាន​អារម្មណ៍​ថា​ពួកគេ​កំពុងធ្វើការ​ដោយ​ភាពកក់ក្ដៅ​ហើយ​ពួកគេ​នឹង​រាយការណ៍​ទៅ​ប៉ូលិស​ប្រសិនបើ​អតិថិជន​រំលោភបំពាន​ការគំរាមកំហែង​ឬ​បង់ប្រាក់​ឲ្យ​ពួកគេ​នោះ៕



អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

បាន សំរេច