មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី២៩ ខែឧសភា
  • ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០១៥ ​​ ម៉ោង ៧:៣៩ នាទី ល្ងាច
មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី២៩ ខែឧសភា

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី ដែល​ត្រូវគេ​ដាក់ឈ្មោះថា​One World TradeCenterស្ថិតនៅក្នុង​ទីក្រុង​ញូវយ៉ក គឺជា​អគារ​ដែល​ខ្ពស់​ជាងគេ​នៅ​សហរដ្ឋអាមេរិក នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ​តទៅ​ហើយ ការវាយប្រហារ​ភេរវកម្ម​ដ៏​សាហាវ កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ។
TTN-Free-Banner-In-Article-PC

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី​នេះ គឺ​ត្រូវបាន​គេ​សាងសង់​នៅក្នុង​បរិវេណ​អគារ​ចាស់​WorldTradeCenterឬ​TwinTowersដដែល។ អគារ​នេះ​មាន​កម្ពស់១០៤ជាន់ កម្ពស់៥៤៦ម៉ែត្រ​គិត​ទាំង​កំពូល​ដែល​សាងសង់ឡើង​ដោយ​ដែក​សំណង់​ចំនួន ៤៥ ០០០តោន និង​ប្រើ​បេតុង​អស់ ៥,៤លាន​ហ្វី​ត​គូប។

អគារ One World TradeCenter ត្រូវបាន​គេ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២៧ មេសា ឆ្នាំ២០០៦ ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Port Authority of New York and New Jersey នៅលើ​ទីតាំង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ចាស់ ដែល​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​ការវាយប្រហារ​ភេ​វរ​កម្ម។ អគារ​ថ្មី​នេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា  ចំណាយ​ប្រាក់​ប្រហែល ៣,៩ ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ឲ្យ​រួចរាល់៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

បាន សំរេច