អ្នកគ្រូ​អាមេរិក​ម្នាក់​មិន​សុខចិត្ត​ចំពោះ​ការបណ្ដេញចេញ​ដោយ​គ្រាន់តែ​រួមភេទ​ជាមួយ​សិស្ស
  • ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០១៥ ​​ ម៉ោង ៨:៣៩ នាទី ព្រឹក
អ្នកគ្រូ​អាមេរិក​ម្នាក់​មិន​សុខចិត្ត​ចំពោះ​ការបណ្ដេញចេញ​ដោយ​គ្រាន់តែ​រួមភេទ​ជាមួយ​សិស្ស

អ្នកគ្រូ​បង្រៀន​សាលា​រដ្ឋ នៅក្នុង​តំបន់ Brooklyn ទីក្រុង​ញូវយ៉ក បានដាក់​ពាក្យបណ្តឹង​មួយ ទៅកាន់​តុលាការ ដើម្បី​ទាមទារ​រក​យុត្តិធម៌ ក្រោយពី​នាង​ត្រូវគេ​បណ្តេញ​ចេញពី​ការងារ​ជា​គ្រូបង្រៀន​របស់​នាង ដោយសារតែ​នាង​បាន​រួមភេទ​ជាមួយ​សិស្ស​អាយុ ១២ ឆ្នាំ​ម្នាក់​រួចមក​នោះ។ នេះ​បើ​យោងតាម​កាសែត New York Post។
TTN-Free-Banner-In-Article-PC


ប្រភព​ដដែល​ក៏បាន​ឲ្យ​ដឹងថា ទោះបីជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​DNA រូបភាព​ក្នុង​ខ្សែអាត់​វីដេអូ​អត្ថបទ​និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​នាង បានបញ្ជាក់​ពី​អំពើ​ដ៏​កខ្វក់​នៅពេល​រួមភេទ​ជាមួយ​សិស្ស​វ័យក្មេង​របស់ខ្លួន​ក៏ដោយ ក៏​នាង​នៅតែ​មិន​សុខចិត្ត​ចំពោះ​សេចក្ដីសម្រេច​ដែល​បាន​បណ្ដេញ​នាង​ចេញពី​សាលារៀន ដោយ​គ្រាន់តែ​ពាក់ព័ន្ធ​នឹង​ការ​រួមភេទ​ជាមួយ​សិស្ស​នេះ។

អ្នកស្រី​Claudia Tilleryបាន​ចំណាយពេល ១៥ឆ្នាំ​ក្នុង​អាជីព​ជា​គ្រូបង្រៀន​នៅក្នុង​សាលា​Stephen Decatur នេះ​បាន​អះអាងថា នាង​ចង់​ត្រឡប់មក​ធ្វើជា​គ្រូបង្រៀន​នៅក្នុង​ថ្នាក់រៀន​ដដែល បើទោះបីជា​តុលាការ​បាន​ជំនុំជម្រះ និង​ចោទប្រកាន់​នាង​ពីបទ​ព្រហ្មទណ្ឌ​ក៏ដោយ។

ប៉ុន្តែ​មន្ត្រី​ក្រសួង​អប់រំ​អាមេរិក ដែល​បាន​តាមដាន​ការ​កាត់សេចក្ដី​របស់​តុលាការ​បាន​រកឃើញ​កាលពី​ខែមេសា​ថា​ពួកគេ​មាន​ភស្តុតាង​ដែល​អាច​ជឿ​ទុកចិត្តបាន ក្នុងការ​បង្ហាញថា​Tilleryពិតជា​បាន​ចាប់រំលោភ​ក្មេងប្រុស។ប៉ុន្តែ​នាង​បាន​និយាយ​មូល​បង្កាច់​ក្មេងប្រុស​នោះ​ថា គឺ​រូបគេ​ទេ​ដែល​ចង់​រំលោភ​គាត់ ដើម្បី​ឲ្យ​រូបគាត់​អាច​ប្ដឹង​បក​ទៅ​ក្មេងប្រុស​នោះ​វិញ៕



អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

បាន សំរេច