ល្បឿន​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា​ជាប់​លេខ៤ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន
  • ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៥ ​​ ម៉ោង ១១:៤០ នាទី យប់
ល្បឿន​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា​ជាប់​លេខ៤ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន

ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ៤ ដែលមាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​លឿន​ជាងគេ។ ប៉ុន្តែ​ប្រសិនបើ​គេ​គិតពី​ចំណាត់ថ្នាក់​ក្នុងចំណោម​ប្រទេស និង​ដែនដី សរុប​ចំនួន ១៩៦ វិញ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី ១០៩ ។ នេះ​បើ​យោងតាម ចំណាត់ថ្នាក់​ចុងក្រោយ​បំផុត​ចេញផ្សាយ​ដោយ​net index ជា​ស្ថាប័ន​ប្រមូល​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត ដ៏​ធំ​បំផុត​របស់​ពិភពលោក។
TTN-Free-Banner-In-Article-PC


ជាមួយគ្នានេះ​ផងដែរ ប្រទេស​ប្រទេស​សិង្ហ​បុរី បាន​ជាប់​ចំណាត់​ថ្នាក់ទីមួយ ក្នុងចំណោម​ប្រទេស និង​តំបន់​ដែលមាន​ល្បឿន​នៃ​ការតភ្ជាប់​សេវា​អ៊ី​ន​ធើ​ណែ​ត លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក។ល្បឿន​អ៊ី​ន​ធើ​ណែ​ត​នៅក្នុង​ប្រទេស​ប្រទេស​សិង្ហ​បុរី គឺមាន​ល្បឿន​ជា​មធ្យម១០៩,៩៦Mbpsខណៈពេល​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​នៅក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ពីរ​មាន​ល្បឿន ១០១,៩៧Mbps។

Mbpsគឺ​តំណាងឱ្យ​ពាក្យ​megabitsដែលជា​ឯក​តា​នៃ​ការផ្ទេរ​ទិន្នន័យ​ក្នុង​មួយ​វិនាទី។សម្រាប់​ទិន្នន័យ​ដែល​ស្ថាប័ន net index ទទួលបាន​នេះ គឺជា​ព័ត៌មាន​ដែល​ផ្តល់​មកពី​ទីផ្សារ​និង​ក្រុមហ៊ុន​អាជីវកម្ម​សេវា​អ៊ី​ន​ធើ​ណែ​ត សរុប​ជាង ១៨ ០០០ ស្ថាប័ន។


ទិន្នន័យ​ដដែល​បាន​បង្ហាញថា បន្ទាប់ពី​សិង្ហ​បុរី ប្រទេស​មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​លឿន​ជាងគេ គឺ​វៀតណាម កម្ពុជា ម៉ាឡេស៊ី ឡាវ ព្រុយ​ណេ ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា និង​ចុងក្រោយ​គេ គឺ​ហ្វីលីពីន។


ខាងក្រោម​នេះ​គឺជា​ឈ្មោះ​ប្រទេស​ទាំង ១០ ដែលមាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត លឿន​ជាងគេ​បំផុត​លើ​ពិភពលោក៖

ទី១៖ ប្រទេស​សិង្ហ​បុរី មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ជា​មធ្យម ១០៩,៩៦Mbps
ទី២៖ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ជា​មធ្យម ១០១,៩៧Mbps
ទី៣ ៖ ប្រទេស​កូរ៉េខាងត្បូង មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ជា​មធ្យម ៧៦,១៧ Mbps
ទី៤៖ ប្រទេស​រ៉ូ​ម៉ា​នី​មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ជា​មធ្យម ៦៨,៨៨ Mbps
ទី៥៖ ប្រទេស​ម៉ូ​ណា​កូ មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ជា​មធ្យម ៦៦,៧២Mbps
ទី៦៖ ប្រទេស​ជប៉ុន​មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ជា​មធ្យម ៦៤,៣៨Mbps
ទី៧៖ ប្រទេស​ស៊ុយ​អ៊ែត​មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ជា​មធ្យម ៥៨,០៤Mbps
ទី៨៖ ប្រទេស​ហូ​ឡង់​មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ជា​មធ្យម ៥២,៤៦ Mbps
ទី៩៖ ប្រទេស​លី​ទុយ​អា​នី​មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ជា​មធ្យម ៤៧,៨៥ Mbps
ទី១០៖ ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​មាន​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​ជា​មធ្យម ៤៦,៩៥Mbps ៕



អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

បាន សំរេច