Elizabeth Holmes ៖ មហាសេដ្ឋីស្រីវ័យក្មេងស្រស់ស្អាតជាងគេដែលមិនទាន់រៀបការ
- ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ៩:២០ នាទី យប់

កញ្ញាElizabeth Holmes គឺជានាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តឈាម Theranos ។ យោងតាមទស្សនាវដ្ដី Forbes នាងHolmes មានអាយុ ៣១ ឆ្នាំ គឺជាមហាសេដ្ឋីស្ត្រី ដែលមានវ័យក្មេង និងស្រស់ស្អាតជាងគេបំផុតក្នុងចំណោមមហាសេដ្ឋីដែលលុយរាប់ពាន់លានដុល្លារនៅទូទាំងពិភពលោក ហើយទ្រព្យសម្បត្តិដែលនាងមាន គឺទទួលបានមកពីអាជីវកម្មរបស់នាងទាំងអស់ ។

កញ្ញាHolmes បានបង្កើតក្រុមហ៊ុនTheranos កាលពីឆ្នាំ ២០០៣ ដើម្បីផលិតឧបករណ៍ធ្វើតេស្ដឈាមខ្នាតតូចដោយខ្លួនឯងបាន ដែលអាចជំនួសឲ្យការបូមឈាមយកទៅពិនិត្យ នៅមន្ទីរពិសោធន៍។ ក្នុងរយៈពេល ១០ ឆ្នាំមកនេះ មុខជំនួញរបស់នាងបានរីកចម្រើនជាបន្តបន្ទាប់។
ខាងក្រោមនេះគឺជារឿងពិត ១០ យ៉ាងរបស់សេដ្ឋិនីវ័យក្មេងជាងគេបំផុតរបស់អាមេរិក៖
ទី១៖ កញ្ញាElizabeth Holmesសម្រេចចិត្តឈប់រៀននៅសាកលវិទ្យាល័យStanford University កាលពីនាងមានអាយុ ១៩ ឆ្នាំ ហើយមកបើកក្រុមហ៊ុនដោយខ្លួនឯងវិញ។
ទី២៖ ឪពុកម្ដាយរបស់នាងគឺជាអ្នកធ្វើការរាជការ និងមានតំណែងធំគួរសម
ទី៣៖ នាងស្អប់ម្ជុលខ្លាំងណាស់ ដូច្នេះហើយទើបនាងបង្កើតឧបករណ៍ពិនិត្យឈាមដែលមិនប្រើម្ជុលសឺរ៉ាំងបូមឈាម
ទី៤៖ នាងកាន់កាប់ភាគហ៊ុនជាងពាក់កណ្ដាលរបស់ក្រុមហ៊ុនTheranos
ទី៥៖ នាងយកគំរូក្នុងការធ្វើអាជីវកម្ម តាមពាក្យសំដីកវីនិពន្ធកំណាព្យអង់គ្លេស Jane Austen
ទី៦៖ នាងបានរៀនភាសាចិន ៣ ឆ្នាំកាលពីនាងរៀននៅថ្នាក់វិទ្យាល័យ
ទី៧៖ គ្រូបង្រៀនម្នាក់របស់នាង ក្លាយជាបុគ្គលិករបស់នាង
ទី៨៖ នាងយកប្រាក់បង់ថ្លៃសិក្សាមកបង្កើតក្រុមហ៊ុន
ទី៩៖ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរបស់នាង គឺមានតែនាងម្នាក់គត់ជាស្ត្រី
ទី១០៖ បច្ចុប្បន្ននាងមានលុយសុទ្ធនៅក្នុងដៃប្រហែល ៤,៦ ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com