លោកយាយ​ម្នាក់​ទទួលបាន​សារ​ជូនពរ ១,៦ម៉ឺន​ប័ណ្ណ​ពី​អ្នក​មិន​ធ្លាប់​ស្គាល់​ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់ ១០០ឆ្នាំ
  • ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០១៥ ​​ ម៉ោង ១១:២០ នាទី យប់
លោកយាយ​ម្នាក់​ទទួលបាន​សារ​ជូនពរ ១,៦ម៉ឺន​ប័ណ្ណ​ពី​អ្នក​មិន​ធ្លាប់​ស្គាល់​ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់ ១០០ឆ្នាំ

លោកយាយ Winnie Blagdenរស់នៅ​តំបន់ Sheffield Town Hallក្នុង​ទីក្រុង Sheffield ប្រទេស​អង់គ្លេស​បាន​ឈានចូល​ដល់​វ័យ ១០០ឆ្នាំ​នៅ​ថ្ងៃអាទិត្យ​នេះ។  ដោយសារតែ​សាច់ញាតិ និង​ក្រុមគ្រួសារ​ស្លាប់​អស់ ទើប​គាត់​គ្មាន​អ្នក​ជួយ​អបអរ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ។ តាមរយៈ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម អ្នកយកព័ត៌មាន​រប​ស់ BBC ម្នាក់ លោកយាយ​ទទួលបាន​សារ​ជូនពរ​ថ្ងៃ​ខួបកំណើត​ជាង ១៦ ០០០ប័ណ្ណ ពី​អ្នកលេង​បណ្ដាញ​សង្គម​មកពី​ទូទាំង​ពិភពលោក។
TTN-Free-Banner-In-Article-PC


អ្នកកាសែត​ BBC ដែល​ជួយ​ធ្វើ​យុទ្ធនាការ​នេះ គឺ​លោក Harbourneបាន​ប្រាប់ Telegraph ថា ដោយសារតែ​លោកយាយ Winnie គ្មាន​គ្រួសារ​ដូច្នេះ​គ្មាន​អ្នកណា​ជូនពរ​គាត់​ក្នុង​ថ្ងៃ​ខួបកំណើត​នេះ​ទេ។បន្ទាប់ពី​គាត់​បានដឹង​រឿងនេះ គាត់​ក៏​សម្រេចចិត្ត​ដើម្បី​ដាក់ចេញ យុទ្ធនា​ការទទួល​កាត​ជូនពរ​សម្រាប់ លោកយាយ​Winnie នៅ​ថ្ងៃ​ខួបកំណើត​របស់គាត់។

បន្ទាប់ពី​អ្នកកាសែត​ធ្វើ​យុទ្ធនាការ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​រួចមក មាន​អ្នក​ឆ្លើយតប​តាមរយៈ​កាត​ជូនពរ​ជាង ១៦ ០០០កាដូ​និង​ផ្កា​ជាង ២០០ផងដែរ ហើយ​សប្បុរសជន​ដែល​បាន​ចូលរួម​ជូនពរ​គាត់​ច្រើនជាងគេ គឺ​មកពី​ប្រទេស​សិង្ហ​បុរី​សហរដ្ឋអាមេរិក​និង​តៃវ៉ាន់។

អំឡុងពេល​នៃ​ការទទួល​ស្វាគមន៍​នៅក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់ ១០០ឆ្នាំ​របស់គាត់​លោកយាយ Winnieបាន​និយាយថា កាដូ និង​ប័ណ្ណ​ជូនពរ​ទាំងអស់​គឺ​គួរឱ្យ​ស្រលាញ់​ណាស់​ហើយ​លោកយាយ​នឹងមិន​យក​កាដូ​ទាំង​នោះមក​ប្រើ​នោះទេ។ លោកយាយ​បាន​បន្ថែមថា៖«ខ្ញុំ​មិនដឹងថា​ហេតុអ្វី​បានជា​ពួកគេ​ជូនពរ​និង​កាដូ​ដល់​ខ្ញុំ​យ៉ាងច្រើន​បែបនេះ​ទេ​ប៉ុន្តែ​ខ្ញុំ​ចង់​អរគុណ​ដល់​អ្នក​រាល់គ្នា​វា​ជា​កាដូ​ដ៏​ស្រស់ស្អាត»៕

 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

បាន សំរេច