អាមេរិក​បណ្ដេញ​និស្សិត​ចិន​រាប់ពាន់នាក់​ព្រោះ​ចំណាត់​ថ្នាក់ទាប​ និង​លួច​ចម្លង
  • ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០១៥ ​​ ម៉ោង ៩:១៧ នាទី ព្រឹក
អាមេរិក​បណ្ដេញ​និស្សិត​ចិន​រាប់ពាន់នាក់​ព្រោះ​ចំណាត់​ថ្នាក់ទាប​ និង​លួច​ចម្លង

និស្សិត​ជនជាតិ​ចិន​ប្រមាណ​ជា ៨០០០នាក់ ត្រូវបាន​គេ​បណ្តេញ​ចេញពី​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​នានា នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន ដោយសារតែ​និស្សិត​ចិន​ទាំងនោះ​ទទួលបាន​ចំណាត់​ថ្នាក់ទាប និង​លួច​ចម្លង​ក្នុងពេល​ប្រឡង។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​ពី WholeRen Education ដែល​ចុះផ្សាយ​ដោយ The Wall Street Journal ។
TTN-Free-Banner-In-Article-PC


លោក Chen Hangប្រធាន​ផ្នែក​អភិវឌ្ឍ​របស់​ស្ថាប័ន​WholeRen បាន​ប្រាប់​កាសែត​ខាងលើ​ថា  កាលពីមុន​និស្សិត​ចិន ត្រូវបាន​ចាត់​ចូលក្នុង​ចំណោម​និស្សិត​បរទេស​ដែល​រៀន​ពូកែ  ប៉ុន្តែ​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ អ្វីៗបាន​ផ្លាស់ប្តូរ ព្រោះតែ​និស្សិត​ចិន​ដែលជា​កូនអ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន ចូលចិត្ត​ការ​លួ​ចម្លង​ក្នុងពេល​ប្រឡង។

តំណាង​ស្ថាប័ន WholeRenបាន​បង្ហាញថា ក្នុងមួយឆ្នាំៗមាន​និស្សិត​ចិន​ជាច្រើន បាន​ទៅ​សិក្សា​នៅ​សាលារៀន​នានា​នៅ​សហរដ្ឋអាមេរិក ដូច្នេះហើយ​ការបណ្តេញចេញ​និស្សិត​ប៉ុន្មាន​ពាន់​នាក់​នេះ គឺ​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្រា​និស្សិត​ចិន​រៀន​កំពុង​រៀន​នៅ​អាមេរិក​នោះទេ។យោងតាម​ការស្ទង់មតិ​ថ្មី​មួយ​ប្រហែល​មួយ​ភាគបី​នៃ​ចំនួន​និស្សិត​បរទេស​ជាង ១ លាន​នាក់ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នៅ​អាមេរិក​គឺ​មកពី​ប្រទេស​ចិន។

របាយការណ៍​របស់​WholeRenបាន​បង្ហាញថា ជាង​ពាក់កណ្តាល​នៃ​និស្សិត​ចិន​ដែ​ត្រូវ​បណ្តេញចេញ គឺ​ពួកគេ​ជា​និស្សិត​មកពី​សាកលវិទ្យាល័យល្បីៗរបស់​អាមេរិក។ ការបណ្ដេញចេញ​នេះ​គឺ​ត្រូវបាន​ធ្វើឡើង ក្រោយពេល​លទ្ធផល​នៃ​ការស្ទង់មតិ​មួយ​បាន​រកឃើញថា និស្សិត​ចិន​ទាំងនោះ​លួច​ចម្លង​ក្នុងពេល​ប្រឡង​ការលួចបន្លំ និង​ឲ្យ​សិស្ស​ដទៃទៀត​សរសេរ​ឯកសារ​ជម​នួ​ស​ពួកគេ​ជាដើម៕



អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

បាន សំរេច