ចោរម្នាក់ចូលលួចវែនតាក្នុងឡានគេតែជ្រុះសន្លឹកឆ្នោតដែលឈ្នះរង្វាន់ ១លានដុល្លារ
- ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ៩:៤០ នាទី ព្រឹក

ប្តីប្រពន្ធមួយគូរស់នៅក្នុងទីក្រុង Seattle រើសបានឆ្នោតមួយសន្លឹកនៅក្នុងរថយន្តរបស់ពួកគេ ប៉ុន្ដែពួកគេមិនបានដឹងថា សន្លឹកឆ្នោតនោះមានលេខឆ្នោតត្រូវឈ្នះរង្វាន់ ១លានដុល្លារនោះទេ។ នេះបើយោងតាម CNBC ។

ប្រភពដដែលនេះក៏បានផ្សាយថា ប្ដីប្រពន្ធមួយគូនេះ ពួកគេក៏ធ្លាប់បានទិញឆ្នោតកាលពីខែកុម្ភៈ ដែលអាចឈ្នះរង្វាន់ធំមានទឹកប្រាក់ប្រមាណជា ៣៥០លានដុល្លារ។ប៉ុន្តែពួកគេមិនឆែកមើលលទ្ធផលឆ្នោតរហូតដល់ពាក់កណ្តាលខែឧសភា ទើបពួកគេបានពិនិត្យលើអ៊ីនធើណែត ហើយបានរកឃើញថាសំបុត្រដែលពួកគេលេខឆ្នោតដែលពួកគេទិញមិនត្រូវទេ តែលេខឆ្នោតដែលរើសបាននៅក្នុងឡាននោះ គឺបានឈ្នះរង្វាន់ទី ២ មានទឹកប្រាក់ ១ លានដុល្លារ។
នេះគឺជាសំណាងដ៏កម្ររបស់ប្ដីប្រពន្ធមួយគូនេះ ខណៈពេលដែលពួកចោរបានបំបែកកញ្ចក់រថយន្ត ចូលទៅលួចវែនតាដែលពួកគេទុកនៅលើសន្លឹកឆ្នោតខាងក្នុងឡានហើយចោរនោះបានបន្សល់ទុកសន្លឹកដែលឈ្នះរង្វាន់ទុកឲ្យពួកគេ។
ក្រុមហ៊ុនឆ្នោតវ៉ាស៊ីនតោន បានបដិសេធមិនបញ្ចេញឈ្មោះរបស់ប្ដីប្រពន្ធនោះទេ ប៉ុន្តែពួកគេបាននិយាយថាពួកគេបានប្រារព្ធពិធីឈ្នះរង្វាន់ប្រាក់លានរបស់ពួកគេជាមួយស្រាសំប៉ាញ ហើយពួកគេក៏មានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងប៉ារីស និង ប្រទេសអ៊ីស្លង់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com