Floyd មានចំណូលច្រើនជាងគេលើលោក ដោយនាំមុខ Pacquiao, Ronaldo, Messi
- ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ៦:៥៩ នាទី ល្ងាច

កាលពីពេលថ្មីៗនេះ Forbes ទស្សនាវដ្តីសេដ្ឋកិច្ចរបស់អាមេរិកដ៏ល្បីល្បាញពេញពិភពលោក បានចេញបញ្ជីឈ្មោះអត្តពលិកដែលរកចំណូលបានច្រើនជាងគេលើពិភពលោកចំនួន១០០នាក់សម្រាប់ឆ្នាំ២០១៥ ។ កីឡាករប្រដាល់អាមេរិក Floyd Mayweatherស្ថិតនៅលំដាប់ខ្ពស់ជាងគេ ខណៈ Manny Pacquiao (ប្រដាល់), Cristiano Ronaldo (បាល់ទាត់), Lionel Messi(បាល់ទាត់) និង Roger Federer (វាយកូនបាល់) ឈរនៅលេខរៀងបន្តបន្ទាប់។

នៅក្នុងបញ្ជីកីឡាករទាំង១០០នាក់ កីឡាករដែលមានវ័យក្មេងជាងគេរួមមាន Neymar (បាល់ទាត់), James Rodriguez (បាល់ទាត់) Tyron Smith (បាល់ទាត់អាមេរិក) Eden Hazard (បាល់ទាត់) និង Gareth Bale (បាល់ទាត់) ។
រីឯកីឡាករដែលមានវ័យចំណាស់ជាងគេ មាន Phil Mickelson (វាយកូនគោល) Dale Earnhardf (ប្រណាំងរថយន្ត) David Ortiz (បេស្បល) WladimirKlitschko (ប្រដាល់) Jimmie Johnson (ប្រណាំងរថយន្ត)។
កីឡាការិនីតែពីរនាក់គត់ដែលស្ថិតក្នុងបញ្ជីអត្តពលិកមានចំណូលច្រើន ដែលក្នុងនោះ មានកីឡាការិនីវាយកូនបាល់ Maria Sharapovaនិង Serena Williams។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ១០រូបដែលមានចំណូលច្រើនជាងគេ៖
១. Floyd Mayweather, (ប្រដាល់)៖ ៣០០លានដុល្លារអាមេរិក
២. Manny Pacquiao (ប្រដាល់)៖១៦០លានដុល្លារអាមេរិក
៣. Cristiano Ronaldo (បាល់ទាត់)៖៧៩,៦លានដុល្លារអាមេរិក
៤. Lionel Messi (បាល់ទាត់)៖ ៧៣,៨លានដុល្លារអាមេរិក
៥. Roger Federer (វាយកូនបាល់)៖ ៦៧លានដុល្លារអាមេរិក
៦. LeBron James (បាល់បោះ)៖ ៦៤,៨លានដុល្លារអាមេរិក
៧. Kevin Durant (បាល់បោះ)៖ ៥៤,១លានដុល្លារអាមេរិក
៨. Phil Mickelson (វាយកូនគោល)៖ ៥០,៨លានដុល្លារអាមេរិក
៩. Tiger Woods (វាយកូនគោល)៖ ៥០,៦លានដុល្លារអាមេរិក
១០. Kobe Bryant (បាល់បោះ)៖ ៤៩,៥ លានដុល្លារអាមេរិក៕
នេះជាបញ្ជីឈ្មោះទាំង១០០នាក់
http://www.forbes.com/athletes/list/#tab:overall
© រក្សាសិទ្ធិដោយ thmeythmey.com