តើ​ពាក្យ «ប៉ុស្តិ៍, ប៉ុ​សន៍» មួយណា​ត្រូវ?
  • ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ព្រឹក
តើ​ពាក្យ «ប៉ុស្តិ៍, ប៉ុ​សន៍» មួយណា​ត្រូវ?

មនុស្ស​ភាគច្រើន នៅតែ​សរសេរ​ពាក្យ​ទាំងពីរ​នេះ ដោយ​មិនដឹងថា​មួយណា​ខុស​ឬ​ត្រូវ​ឡើយ។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ត្រឹមត្រូវ​សរសេរ​ជា «ប៉ុស្តិ៍» មិនមែន​សរសេរ​ជា«ប៉ុ​សន៍»នោះឡើយ។ ពាក្យ​នេះ​ជា​នាម មានន័យថា ប្រៃសណីយ៍ គឺ​មុខក្រសួង​រាជការ​មួយផ្នែក​ទទួលភារៈ​ខាង​ការបញ្ជូន​សំបុត្រស្នាមផ្សេង, ទីកន្លែង​ទាហាន​ចាំ​យាម, កន្លែងធ្វើការ​រាជការផ្សេង។ ឧទាហរណ៍៖ យក​សំបុត្រ​ទៅ​ដាក់​ប៉ុស្តិ៍, ផ្ញើរ​សំបុត្រ​តាម​ប៉ុស្តិ៍, ប៉ុស្តិ៍ទាហាន, ទាហាន​ចាំ​ប៉ុស្តិ៍, ប៉ុ​សិ៍​ប៉ូលិស, ប៉ុ​សិ៍​រាជការ​តំបន់​រដ្ឋបាល៕
TTN-Free-Banner-In-Article-PC
 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ