តើពាក្យ «និមិត, និម្មិត» មួយណាត្រឹមត្រូវ?
- ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

មនុស្សភាគច្រើនសរសេរពាក្យទាំងពីរនេះដោយមិនដឹងថាមួយណាខុស ឬមួយណាត្រូវជាងនោះទេ។ តាមពិតនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងពីរនេះអាចសរសេរបានដូចគ្នា គឺសរសេរជា«និមិត» ឬ «និមិ្មត» ក៏បានដែរ។ ពាក្យនេះជាកិរិយាសព្ទ មានន័យថា បង្កើតដោយឫទ្ធិ, កាឡាខ្លួន, ដំណែងខ្លួន។ ប្រើជា«និម្មិត» ត្រឹមត្រូវជាង«និមិត»៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: