អ្វីជាតម្លៃនៃពាក្យថា «គុណធម៌»?
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

ពាក្យ គុណធម៌ មានន័យថា ជាសភាវប្រសើរជាងសភាវធម្មតា ដែលឆ្លុះបញ្ចាំងតាមអំពើ និងសកម្មភាពល្អរបស់មនុស្ស ដោយសេចក្តីសុចរិត[4]ឥតព្រំដែនទៅលើមនុស្សទូទៅ។ គុណធម៌ជាឧត្តមគតិប្រកបដោយគតិបណ្ឌិត។ វាជាគោលការណ៍មានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន ព្រោះតម្លៃនេះទៅហួសពីកាតព្វកិច្ចនិងសីលធម៌។

យើងអាចចាត់ទុកគុណធម៌ ថាជាអលង្ការរបស់អ្នកប្រាជ្ញ បណ្ឌិត វិញ្ញូ អរហន្ត សន្តបុគ្គល ជនឧត្តម និងមនុស្សទូទៅ។ ក្នុងចំណោមអលង្ការទាំងអស់មានតែ គុណធម៌ ប៉ុណ្ណោះដែលប្រសើរជាងគេ ហើយបន្ទាប់មកគឺសីលធម៌ និងសុជីវធម៌។ យោងតាម សោភ័ណវិជ្ជា យើងអាចនិយាយថា គុណធម៌និងសីលធម៌មានលក្ខណៈល្អគន់ ហើយសុជីវធម៌មានលក្ខណៈល្អឆើត។
[ដកស្រង់ពីសៀវភៅ មូលដ្ឋានសីលវិជ្ជា របស់លោក ឈុន ផាវ៉េង]
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: