តើពាក្យ «ស្និត, ស្និទ្ធ» មានន័យខុសគ្នាដូចម្តេច?
- ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

មនុស្សភាគច្រើនតែងតែសរសេរពាក្យនេះ ដោយមិនដឹងថាពាក្យណាមួយខុសឬពាក្យមួយណាត្រឹមត្រូវឡើយ។ បើនៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីភាពខុសគ្នានៃពាក្យទាំងពីរនេះយ៉ាងដូចច្នេះថា៖

ទី១. ពាក្យ «ស្និត» មានន័យថា ជាក្រាសមួយប្រភេទមានធ្មេញទាំងពីរខាងល្អិតញឹកជិត សម្រាប់សិតឲ្យដោយចៃ ឬសិតសក់ស្ងួតឲ្យរាបជិត។ ក្នុងន័យមួយទៀតមានន័យថា ជាសំណុំផ្លែចេកដែលនៅជាប់នឹងស្និត។ ឧទាហរណ៍៖ ស្និតចេក ឬចេកមួយស្និត។
ទី២. ពាក្យ «ស្និទ្ធ» មានន័យថា ស្និទ្ធស្នាល ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត, ស្រឡាញ់ស៊ប់, ស្រឡាញ់អស់ពីចិត្ត។ ឧទាហរណ៍៖ មនុស្សស្និទ្ធនឹងគ្នា, មិត្រស្និទ្ធ, ខ្ញុំមិនសូវស្និទ្ធនឹងគេទេ។
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com