រដ្ឋមន្ត្រីអប់រំហាមមន្ត្រីថា កុំធ្វើការងារមានតែរូបភាព
- ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១០:៥៤ នាទី យប់

រូបថតពី ហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានជំរុញលោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំក្រោមឱវាទក្រសួង ឲ្យបន្តបំពេញការងារអប់រំសិស្សានុសិស្សកាន់ល្អប្រសើរបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពអប់រំកម្ពុជា។ លើសពីនេះ លោកបានហាមមន្ត្រីអប់រំ កុំបំពេញការងារមានតែរូបភាព គឺអត់គុណភាពការងារ ព្រោះវានាំឲ្យប៉ះពាល់ដល់គុណភាពអប់រំ។

លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានលើកបទពិសោធន៍ការដោះស្រាយបញ្ហាកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីរឆ្នាំកន្លងមក ប្រាប់មន្ត្រីអប់រំជាង ១ពាន់នាក់ ឲ្យចេះស្វែងយល់ពីបញ្ហារួច រកដំណោះស្រាយបញ្ហាប្រកបដោយគុណភាព។ លោករដ្ឋមន្ត្រីថ្លែងក្នុងសនិ្នបាតបូកសរុបការងារអប់រំ កាលពីថ្ងៃទី៣០ ខែមីនា នៅសាលាតិចណូ យ៉ាងដូច្នេះថា៖«សូមធ្វើសកម្មភាព កុំឲ្យថា ឃើញតែរួបភាព វាមិនបាល្អទេ យើងចុះសួរគ្រូគីមី គាត់ថា អត់មានឧបករណ៍បង្រៀន ដូចនេះក្មេងៗអត់យកចិត្តទុកដាក់រៀន។ បើមិនពង្រឹងពីថ្នាក់ទីប្រាំពីរ ទេ គឺឡើងលើចាំដល់ថ្នាក់ទីដប់ពីរតែម្តង គឺថាអត់ចេះទេ ប្រព័ន្ធសមីការ អត់ស្គាល់ធាតុគីមី វ៉ាឡង់...»។
សូមស្តាប់ប្រសាសន៍លោក ហង់ ជួន ណារ៉ុន៖
© រក្សាសិទ្ធិដោយ thmeythmey.com