តើពាក្យ «អាការ, អាការៈ» មួយណាត្រឹមត្រូវ?
- ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

មនុស្សស្ទើរគ្រប់គ្នា ច្រើនតែសរសេរពាក្យនេះមានយុគលពិន្ទុ (ចំណុចពីរទន្ទឹមគ្នា) គឺសរសេរជា «អាការៈ» ដែលជាពាក្យខុសទៅវិញ។ បើនៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវ គឺសរសេរជា «អាការ» មិនមានយុគលពិន្ទុឡើយ។ ពាក្យនេះជានាម មានន័យថា គ្រឿងសម្គាល់, លក្ខណៈជាគ្រឿងសម្គាល់, រូបរាង, ទ្រង់ទ្រាយ, បែបបទ, ឬកពា, សភាព។ ល។ ឧទាហរណ៍៖ អាការរោគ, ចេញអាការឲ្យដឹងថាល្អឬអាក្រក់។ ល៕

[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com