តើពាក្យ «ជំនះ, ជម្នះ» មួយណាត្រឹមត្រូវ?
- ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវ គឺសរសេរជាជើងតម្រួត «ជម្នះ» ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យឈ្នះ, បំពារ, ចចេសឲ្យតែឈ្នះ។ ឧទាហរណ៍៖ ខ្ញុំហាមថាកុំឲ្យធ្វើ វាប្រឹងជម្នះធ្វើទាល់តែបាន។ ប្រសិនបើជានាម មានន័យថា ការឈ្នះ, សេចក្តីឈ្នះ, ដំណើរដែលឈ្នះ។ ឧទាហរណ៍៖ ចាំមើលរឿងនេះ ជម្នះនឹងបានទៅខាងណា៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]

អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: