Keisuke Honda មកប្រកាសបើកសាលាកីឡាបាល់ទាត់នៅកម្ពុជា
- ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១២:២០ នាទី រសៀល

កីឡាករឆ្នើមរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន Keisuke Honda ដែលកំពុងលេងនៅក្លិប AC Milan របស់អ៊ីតាលី បានដល់រាជធានីភ្នំពេញនារសៀលនេះ ដោយមានការរង់ចាំទទួលស្វាគមន៍ពីសំណាក់លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

នាដំណើរទស្សនកិច្ចនេះ កីឡាករ Honda បានជួបពិភាក្សាជាមួយលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មុននឹងទៅកាន់វិទ្យាល័យឥន្ទ្រទេវី ដើម្បីប្រកាសពីដំណើរការសាលាកីឡាបាល់ទាត់ HONDA’s SOLTILO SOCCER SCHOOL ដែលផ្តួចផ្តើមដោយកីឡាករឆ្នើមរូបនេះ៕

អ្នកសរសេរអត្ថបទ
លោក សឿន វណ្ណឌេត មានស្រុកកំណើតនៅស្រុកគីរីវង់ ខេត្តតាកែវ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក Business Management នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោក ជាអ្នកសារព័ត៌មានកីឡារបស់សារព័ត៌មានថ្មីៗ ដែលបានចូលបម្រើការងារតាំងពីឆ្នាំ២០១៥៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ