ម្តាយពាក់អាវដែលមានទង់ជាតិស្វ៊ីស-អាល់បានីពាក់កណ្តាលដើម្បីគាំទ្រកូនដែលលេងឲ្យជម្រើសជាតិផ្សេងគ្នា
- ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១០:៣៣ នាទី យប់

Granit Xhaka (ស) លេងឲ្យស្វ៊ីស និងបងប្រុសខ្លួន Taurant Xhaka លេងឲ្យអាល់បានី
ម្តាយមិនអាចមានភាពលំអៀងបាននោះឡើយនៅពេលទស្សនាការប្រកួតដែលកូនប្រុសទាំងពីររបស់ខ្លួនលេងឲ្យក្រុមជម្រើសជាតិពីរផ្សេងគ្នា។ នាអំឡុងនៃការប្រកួតរវាងក្រុមជម្រើសជាតិអាល់បានី និងស្វ៊ីសនៅកីឡដ្ឋាន Stade Bollaert-Delelis អ្នកស្រី Elmaze បានពាក់អាវដែលមានទង់ជាតិស្វ៊ីសពាក់កណ្តាល និងទង់អាល់បានីពាក់កណ្តាល ដើម្បីបង្ហាញការគាំទ្រចំពោះកូនប្រុសខ្លួនទាំងពីរ ដោយ Taurant Xhaka លេងឲ្យអាល់បានី រីឯប្អូនប្រុស Granit Xhaka លេងឲ្យស្វ៊ីស។


ការប្រកួតដ៏រំភើបសម្រាប់គ្រួសារ Xhaka នេះ បញ្ចប់ដោយលទ្ធផលនៃជ័យជម្នះ ១-០ របស់ស្វ៊ីសលើអាល់បានី តាមរយៈការតែតបាល់បញ្ចូលទីនៅនាទី ទី៥របស់ Fabian Schar។ អាល់បានី បានបាត់បង់សមាជិកម្នាក់ បន្ទាប់ពីប្រធានក្រុម Lorik Cana បានកាតលឿងជាលើកទីពីរនៅនាទី ៣៧៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ