តើពាក្យ«អារាម»មានអត្ថន័យដូចម្ដេច?
- ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

នៅក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់ពីអត្ថន័យពាក្យថា«អារាម» ដូចខាងក្រោម៖

ពាក្យ «អារាម» មានថ្នាក់ពាក្យជា (ន)(បា)និង(សំ) មានន័យថា ប្រទេសឬទីដែលនាំទឹកចិត្តឲ្យរីករាយសប្បាយ គឺសួន, សួនច្បារ។ ខ្មែរហៅចំពោះតែទីវត្តរបស់បព្វជិតថា អារាម ឬវត្តអារាម (ទីវត្ត បានជាហៅថា អារាម ព្រោះកាលពីក្នុងសម័យបុរាណព្រេងនាយ គេច្រើនយកសួនច្បារឬឧទ្យាន ធ្វើជាអាវាសសម្រាប់ពួកបព្វជិត)៕
ដកស្រង់ពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួនណាត
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: