តើពាក្យ«ស្តង់ដា»មានន័យដូចម្តេចពិតប្រាកដ?
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

ពាក្យនេះ គឺជាកម្ចីមកពីភាសាបារាំង Standard ដែល មានន័យថា និយាម ឬបទដ្ឋាន។ ឧទាហរណ៍ថា ការសិក្សានេះគ្មាន ស្តង់ដា។ វាមានន័យថា ការសិក្សានេះមិនស្របទៅតាមនិយាមឬក្បួនខ្នាតទូទៅនៃប្រទេសជាច្រើន។ អាចថា គុណភាពអន់ជាងគេ របៀបបង្រៀនមិនច្បាស់លាស់។ល។ ការដឹកនាំគ្មាន ស្តង់ដា មានន័យថា ការដឹកនាំដោយគ្មានគោរពតាមក្បួនខ្នាតអ្វីទាំងអស់ ឬអាចនិយាយបែបផ្សេងថា ដឹកនាំតាមរបៀបរញ៉េរញ៉ៃ ឬតាមបែបអារម្មណ៍៕

© រក្សាសិទ្ធិដោយ thmeythmey.com