សាកល្បងស្ដង់ដាររៀនពេញមួយថ្ងៃសម្រាប់សិស្សបឋមសិក្សា នៅស្រុកអង្គរធំ ខេត្តសៀមរាប
- ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧ ម៉ោង ៧:៣៩ នាទី ព្រឹក

ក្រសួងអប់រំ យុវជន និងកីឡា ដាក់ឲ្យអនុវត្តសាកល្បងការបង្រៀន និងការរៀនពេញមួយថ្ងៃនៅបឋមសិក្សា ចាប់ពីខែមករា ឆ្នាំ២០១៧ សម្រាប់សាលាបឋមសិក្សាដូនឪ និងគោកគ្រើល ដែលស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ សម្រាប់កុមារទាំងនោះ នឹងទទួលបានការផ្ដល់អាហារថ្ងៃត្រង់នៅសាលា ជាពិសេសការសិក្សាប្រកបដោយជោគជ័យ និងមានគុណភាពជាដើម។

យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី០២ មករា ក្រសួងនឹងចាប់ផ្ដើមដាក់អនុវត្តសាកល្បងការបង្រៀន ដើម្បីឲ្យការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ តាមរយៈការបង្រៀន និងការរៀនពេញមួយថ្ងៃ ដោយបង្កើនម៉ោងសិក្សា និងផ្ដល់អាហារថ្ងៃត្រង់សម្រាប់សិស្សបឋម ឲ្យដល់កម្រិតស្ដង់ដារ ជាមួយប្រទេសក្នុងតំបន់។
នៅក្នុងលិខិតរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ការអនុវត្តសាកល្បងការបង្រៀន និងការរៀនពេញមួយថ្ងៃនៅបឋមសិក្សា គឺជាផ្នែកមួយសម្រាប់បង្កើនគុណភាពលទ្ធផលសិក្សារបស់សិស្សនៅបឋមសិក្សា។
ជាពិសេស តាមរយៈការបង្កើនការចូលរួមពីសំណាក់មាតា បិតាអាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីផ្ដោតលើការសិក្សារៀនសូត្ររបស់សិស្សឲ្យទទួលបានជោគជ័យ និងមានគុណភាព៕
ជាពិសេស តាមរយៈការបង្កើនការចូលរួមពីសំណាក់មាតា បិតាអាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីផ្ដោតលើការសិក្សារៀនសូត្ររបស់សិស្សឲ្យទទួលបានជោគជ័យ និងមានគុណភាព៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ