ទូត​ខ្មែរ ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​១៦​នាក់ ពី​ប្រទេស​ឥណ្ឌូនេស៊ី​
  • ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧ ​​ ម៉ោង ៩:៥៩ នាទី ព្រឹក
ទូត​ខ្មែរ ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​១៦​នាក់ ពី​ប្រទេស​ឥណ្ឌូនេស៊ី​

​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ចំនួន​១៦​នាក់ ត្រូវបាន​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី សហការ​ជាមួយ​អាជ្ញាធរ និង​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ជួយសង្គ្រោះ​និង​បញ្ជូនមក​កម្ពុជា​វិញ​។
TTN-Free-Banner-In-Article-PC


​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​១៦​នាក់​នេះ បានធ្វើការ​នៅលើ​ទូក​នេសាទ​ប្រទេស​ម៉ាឡេស៊ី ហើយ​បាន​ចូលទៅ​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​ឆ្មាំ​សមុទ្រ​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​។ ក្រោយពី​ដឹង​បញ្ហា​នេះ​ស្ថានទូត​ខ្មែរ​ប្រចាំ​ឥណ្ឌូនេស៊ី បាន​ចុះ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ដើម្បី​ជួយ​ពលរដ្ឋ​ទាំងនោះ ហើយ​កំពុង​ទាមទារ​ប្រាក់ខែ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ដល់​ពួកគេ​ផងដែរ​។​

​បើតាម​ក្រសួងការបរទេស ក្នុងចំណោម​ពលរដ្ឋ​ទាំង​១៦​នាក់​នេះ មាន​ពលរដ្ឋ​ចំនួន​៨​នាក់ បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​ថ្ងៃទី​២៤ មករា​។ ចំណែក​ពលរដ្ឋ​៨​នាក់​ទៀត នឹង​បញ្ជូនមក​កម្ពុជា​នៅ​ថ្ងៃទី​៣០ មករា​៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ