ស្ត្រីលេងកីឡាអត្តពលកម្ម ងាយនឹងរបួសនៅសរសៃខ្វែងនៅជង្គង់ណាស់
- ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ១០:៥៩ នាទី យប់

ការដែលមានរបួសសរសៃខ្វែងក្នុងជង្គង់ភាគច្រើនកើតឡើងនៅពេលលេងកីឡា ដោយសារតែការរត់សុខស្រាប់តែឈប់ លោតពីលើទីខ្ពស់ ឬផ្លាស់ប្តូរគោលដៅរត់ដូចជា លេងកីឡាវាយបាល ទាត់បាល វាយតេនីស និងបាល់ទះជាដើម។

យ៉ាងណាមិញ មនុស្សស្រីទំនងជាអាចមានបញ្ហារបួសសរសៃខ្វែងនេះច្រើនជាងបុរស ដោយសារតែពួកគេចូលរួមលេងកីឡាដូចគ្នា។ ជាទូទៅ សម្រាប់ស្ត្រីលេងកីឡាអត្តពលកម្ម អាចមានអតុល្យភាពកម្លាំងភ្លៅរបស់ពួកគេ ជាពិសេសសាច់ដុំភ្លៅមុខតែម្តង ដែលកម្លាំងរបស់វាខ្លាំងជាងសាច់ដុំភ្លៅខាងក្រោយទៅទៀត។ ចំពោះសាច់ដុំភ្លៅខាងក្រោយវិញ វាមាននាទីជួបង្ការកុំឲ្យឆ្អឹងស្មងជើងធ្វើចលនាខ្លាំងពេក។ ហេតុផលនេះហើយ ទើបធ្វើឲ្យស្ត្រីងាយនឹងរងការរបួសសរសៃខ្វែងក្នុងជង្គង់។
ការស្រាវជ្រាវបាននិយាយថា ការហ្វឹកហាត់កម្លាំងសាច់ដុំនៅជើង ត្រគាក និងខ្នងចំហៀង ព្រមទាំងវិធីលោត ឲ្យបានត្រឹមត្រូវ ប្រហែលជាអាចជួយកាត់បន្ថយការប្រឈមនឹងរបួសសរសៃខ្វែងក្នុងជង្គង់លើស្ត្រីលេងកីឡាអត្តពលកម្មបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com