រដ្ឋ​ណា​របស់​អាស៊ាន​មាន​សន្តិភាព​ជាងគេ​?
  • ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧ ​​ ម៉ោង ២:៣០ នាទី រសៀល
រដ្ឋ​ណា​របស់​អាស៊ាន​មាន​សន្តិភាព​ជាងគេ​?

The Global Peace Index ឆ្នាំ​២០១៧ បាន​បង្ហាញថា​ពិភពលោក បន្ត​ប្រើប្រាស់​ធន​ធា​តិ​ច្រើន​លើសលប់​ក្នុងការ​រារាំង​ហិង្សា ក៏ប៉ុន្តែ សន្តិភាព នៅតែមាន​ការលូតលាស់​តិចតួច​ដដែល ។ លទ្ធផល​ដែល​វាយតម្លៃ​លើ​ប្រទេស​១៦៣ បាន​បញ្ជាក់ថា​អ​សមភាព​សកល​ពិតជា​បានកើត​ឡើង​ពោលគឺ​ប្រទេស​ដែលមាន​សន្តិភាព​បន្ត​រីកលូតលាស់ ខណៈ​ប្រទេស​មាន​សន្តិភាព​តិច​ធា្ល​ក់​ចូលក្នុង​ហិង្សា និង​ជម្លោះ​កាន់តែខ្លាំង​។ សម្រាប់​ប្រទេស​អាស៊ាន​វិញ សិង្ហ​បុរី មាន​ស្ថានភាព​សន្តិ​ភាពល្អ ជាងគេ ខណៈ​ហ្វីលីពីន​នៅ​បាត​តារាង​។
TTN-Free-Banner-In-Article-PC


​ខាងក្រោម​នេះ​គឺ​ជាស​ន្ទ​ស្សន៍​សន្តិភាព​ឆ្នាំ​២០១៧​របស់​ប្រទេស​សមាជិក​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​វាយតម្លៃ​ដោយ The Global Peace Index៖

១. សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​លេខ ២១ ក្នុងចំណោម​ប្រទេស​១៦៣
២. ម៉ាឡេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ ២៩ ក្នុងចំណោម​ប្រទេស​១៦៣
៣. ឡាវ ជាប់​ចំណាត់ថ្នាក់​លេខ ៤៥ ក្នុងចំណោម​ប្រទេស​១៦៣
៤. ឥណ្ឌូនេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ ៥២ ក្នុងចំណោម​ប្រទេស​១៦៣
៥. វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ ៥៩ ក្នុងចំណោម​ប្រទេស​១៦៣
៦. កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ៨៩ ក្នុងចំណោម​ប្រទេស​១៦៣
៧. មី​យ៉ាន់​ម៉ា ជាប់​ចំណាត់ថ្នាក់​លេខ ១០៤ ក្នុងចំណោម​ប្រទេស​១៦៣
៨. ថៃ ជាប់​ចំណាត់ថ្នាក់​លេខ ១២០ ក្នុងចំណោម​ប្រទេស​១៦៣
៩. ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់​លេខ ១៣៨ ក្នុងចំណោម​ប្រទេស​១៦៣
(​ព្រុយ​ណេ​មិនមាន​នៅក្នុង​របាយការណ៍​នោះទេ​)

​សូម​ជម្រាប​ផងដែរ​ថា ការវាយតម្លៃ​របស់​The Global Peace Index ផ្អែកលើ​កត្តា​បី​ចម្បង​សំខាន់​រួមមាន យោ​ធូប​នីយកម្ម សង្គម និង​សន្តិសុខ និង​ជម្លោះ​ក្នុងស្រុក​និង​អន្តរជាតិ​។ ហើយ​កត្តា​ទាំងបី​នេះ ក៏មាន​ចំណែក​ជា​សមាសធាតុ​ជាច្រើន​ផ្សេងទៀត​ផងដែរ​៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព អ៊ីវិសាល