ពិធីរាំសែនទូក ហនុមានសែនជ័យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង ៣:៤១ នាទី រសៀល

សៀមរាប៖ ពិធីរាំសែនទូក ជាទំនៀមទម្លាប់មួយរបស់អ្នកស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ពិធីនេះ តែងធ្វើរាល់មានការប្រណាំងទូកម្តងៗ ដោយជឿថា នឹងនាំជ័យជំនះមកដល់ទូករបស់ពួកគេ។ នៅព្រឹកថ្ងៃទី២ វិច្ឆិកា ដែលជាថ្ងៃទីមួយ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប គេសង្កេតឃើញទូកដែលត្រៀមអុំនៅរសៀលនេះ បានរៀបចំពិធីសែនរៀងៗខ្លួន មុននឹងទម្លាក់ទូកចូលក្នុងទឹក។

សូមទស្សនាវីដេអូ នៃពិធីរាំសែនទូក ហនុមានសែនជ័យ របស់អ្នកស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: