«​អនុភាព​»​និង​«​អានុភាព​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
  • ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ព្រឹក
«​អនុភាព​»​និង​«​អានុភាព​»​មានន័យ​ខុសគ្នា​ដូចម្តេច​?

«​អនុភាព​»​សំដៅលើ​សេចក្តី​ប្រាកដ​ក្នុង​ចិត្ត​។ ចំណែកឯ​«​អានុភាព​»​សំដៅលើ អំណាច​, សេចក្តី​អង់អាច​។
TTN-Free-Banner-In-Article-PC


​វចនា​នុ​ក្រុម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​អនុភាព​»​មានន័យថា ជា​សេចក្តី​ប្រាកដ​ក្នុង​ចិត្ត​, ការចូល​ចិត្ត​ស៊ប់​, ជំនឿ​ស៊ប់​, សេចក្តី​ដឹង​ច្បាស់​។
ឧទាហរណ៍​៖ មាន​អនុភាព​ក្នុងការ​សម្រេច​ធ្វើ​អ្វីមួយ​យ៉ាង​ម៉ត់​មាំ​។

​ចំណែកឯ «​អានុភាព​»​មានន័យថា អំណាច​, តេជះ​, សេចក្តី​អង់អាច​, សេចក្តីក្លាហាន​។ ឧទាហរណ៍​៖ មនុស្ស​មាន​អានុភាព​ខ្លាំងក្លា​ដើម្បី​ប្រយុទ្ធ​រាល់​ឧបសគ្គ​៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ