តើសរសេរ «ម៉ែត» និង«ម៉ែត្រ»មួយណាត្រូវ?
- ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

ពាក្យថា «ម៉ែត» និង«ម៉ែត្រ» ស្មេរមួយចំនួននៅប្រើពាក្យទាំងពីរនេះ មិនទាន់បានចែកឱ្យដាច់នូវពាក្យទាំងពីរនេះថាមួយណាត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរនៅឡើយទេ។ ពាក្យដែលបញ្ជាក់ថាត្រឹមត្រូវគឺសរសេរជា «ម៉ែត្រ»។

ពាក្យថា «ម៉ែត្រ» វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថា ពាក្យនេះមានកម្ចីពីបារាំង ដែលសរសេរជា Mètre ដែលមានន័យថា ឈ្មោះរង្វាស់បារាំងសែស។ ឧទាហរណ៍៖ ប្រវែងដប់ដេស៊ីម៉ែត្រ ឬមួយរយសង់ទីម៉ែត្រ។
វចនានុក្រមខ្មែរបានបញ្ជាក់ថា «ម៉ែត្រ»ជារង្វាស់ដែលបច្ចុប្បន្នខ្មែរចេះប្រើ បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត។ ចំពោះពាក្យ«ម៉ែត្រ»នេះអាចសរសេរកាត់ថា «ម» ក៏បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: