តើ​សរសេរ «​ម៉ែត​» និង​«​ម៉ែត្រ​»​មួយណា​ត្រូវ​?
  • ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ព្រឹក
តើ​សរសេរ «​ម៉ែត​» និង​«​ម៉ែត្រ​»​មួយណា​ត្រូវ​?

​ពាក្យ​ថា «​ម៉ែត​» និង​«​ម៉ែត្រ​» ស្មេរ​មួយចំនួន​នៅ​ប្រើពាក្យ​ទាំងពីរ​នេះ មិនទាន់បាន​ចែកឱ្យដាច់​នូវ​ពាក្យ​ទាំងពីរ​នេះ​ថា​មួយណា​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​នៅឡើយ​ទេ​។ ពាក្យ​ដែល​បញ្ជាក់ថា​ត្រឹមត្រូវ​គឺ​សរសេរ​ជា «​ម៉ែត្រ​»​។
TTN-Free-Banner-In-Article-PC


​ពាក្យ​ថា «​ម៉ែត្រ​» វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បង្ហាញថា ពាក្យ​នេះ​មាន​កម្ចី​ពី​បារាំង ដែល​សរសេរ​ជា Mètre  ដែល​មានន័យថា ឈ្មោះ​រង្វាស់​បារាំងសែស​។ ឧទាហរណ៍​៖ ប្រវែង​ដប់​ដេ​ស៊ី​ម៉ែត្រ ឬមួយ​រយ​សង់ទីម៉ែត្រ​។  

​វចនានុក្រម​ខ្មែរ​បាន​បញ្ជាក់ថា «​ម៉ែត្រ​»​ជា​រង្វាស់​ដែល​បច្ចុប្បន្ន​ខ្មែរ​ចេះ​ប្រើ បើ​ធៀប​នឹង​រង្វាស់​របស់​ខ្មែរ​ពី​ដើម​ត្រូវ​គ្នា​នឹង​ប្រវែង​ពីរ​ហត្ថជាងឈើ ដែល​ហៅថា ហត្ថខ្នាត​។  ចំពោះ​ពាក្យ​«​ម៉ែត្រ​»​នេះ​អាច​សរសេរ​កាត់​ថា «​ម​» ក៏បាន​៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ