បើខ្ជិល លោក«ក្រ»តាមរក, លោក«សំណាង» មិនងាយមករកឡើយ!
- ថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ ម៉ោង ៩:២៩ នាទី ព្រឹក


ភ្នំពេញ៖ នៅក្នុងមួយជីវិតរបស់មនុស្ស ភ័ព្វព្រេងសំណាងពិតជាអាចកើតមានឡើងម្តង ឬពីរដង ឬបីដងមែន។ តែបុគ្គលខ្លះ ក៏មិនដែលជួបសំណាងទាល់តែសោះ ក្នុងជីវិតរបស់គេ។ អ្នកមានសំណាង អាចក្លាយជាអ្នកមានមែន។ អ្នកអត់សំណាងអាចក្លាយជាអ្នកក្រ។ បើគ្មានសំណាង តែឧស្សាហ៍ ក៏មិនអាចក្រីក្របានដែរ។ មានសំណាង ខ្វះបញ្ញា ហើយខ្ជិល អាចក្រទៅវិញ។ បើគ្មានសំណាង ហើយខ្ជិលទៀត ភាពក្រីក្រពិតជាតាមលងជីវិតគ្រប់ពេលវេលា៕
© រក្សាសិទ្ធិដោយ thmeythmey.com