ចង់បានប្រាក់ខែច្រើន តែចូលចិត្តសប្បាយមិនចង់ធ្វើការ!
- ថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ១១:០០ នាទី ព្រឹក

ភ្នំពេញ៖ ជាលក្ខណៈធម្មជាតិ គ្មាននរណាម្នាក់ចង់ធ្វើការងារច្រើនហួសហេតុពេកនោះទេ ទោះបីប្រាក់ខែច្រើនយ៉ាងណាក៏ដោយក្តី។ អ្វីដែលមនុស្សត្រូវការ គឺធ្វើការល្មម ប្រាក់ខែល្មម ឬក៏ធ្វើការតិច ប្រាក់ខែច្រើន។ ចំណុចចុងក្រោយនេះ គឺជាក្តីប្រាថ្នារបស់មនុស្សទូទៅ។ ប៉ុន្តែ នៅក្នុងជីវិតជាក់ស្តែង វាមិនងាយនឹងទទួលបានឡើយ។ បើចង់បានចំណូលច្រើន ឬប្រាក់ខែច្រើន ពេលនោះ ការងារ ឬការទទួលខុសត្រូវនឹងកាន់តែច្រើនដូចគ្នាដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com