តើគោលការណ៍អ្វីខ្លះដែលនាំឲ្យយុវជន-យុវនារីជោគជ័យ?
- ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ៧:០០ នាទី ព្រឹក

ភ្នំពេញ៖ តើបុគ្គលម្នាក់ៗគួរធ្វើដូម្តេចដើម្បីជោគជ័យនៅក្នុងជីវិត?

នេះ គឺជាសំណួរដែលពិបាករកចម្លើយឲ្យឃើញពិតប្រាកដណាស់។ ប៉ុន្តែ ប្រសិនបើ យុវជន-យុវនារី គោរពគោលការណ៍មួយចំនួនបាន ពេលនោះ ពួកគេអាចទទួលជោគជ័យក្នុងកម្រិតណាមួយនៅក្នុងជីវិតរបស់ពួកគេ។
គោលការណ៍ទាំងនោះ ជារួមមាន៖ ទី១៖ ត្រូវកសាងសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្ពស់ ទាំងចំណេះដឹងទូទៅ ទាំងចំណេះដឹងជំនាញ(ជំនាញរឹង) និងជំនាញទន់។ ទី២៖ ត្រូវពង្រឹងជំនាញភាសាបរទេសឲ្យបានកាន់តែច្រើន កាន់តែប្រសើរ និង ទី៣៖ ត្រូវធ្វើការងារឲ្យហ្មត់ចត់ ដោយប្រសិទ្ធិភាព ដោយអំណត់ ដោយព្យាយាម ពោល គឺមិនខ្ជិលច្រអូស។ ចូរកុំធ្វើការងារដោយគ្រាន់តែដូរប្រាក់ខែ។ ចូរកុំចង់ធ្វើការងារតែមួយភ្លែត ហើយខ្ជិលទៅវិញ។ ប្រសិនបើ បុគ្គលម្នាក់ៗអាចប្រកាន់គោលការណ៍ទាំងអស់ខាងលើនេះបាន ពេលនោះ ភាពជោគជ័យអាចនឹងកើតមានឡើងជាក់ជាពុំខាន៕
© រក្សាសិទ្ធិដោយ thmeythmey.com