បុរសម្នាក់ទៀត ត្រូវបានចាប់ខ្លួន ក្រោយបង្ហោះសារប្រមាថព្រះមហាក្សត្រលើហ្វេសប៊ុក
- ថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង ១២:៥៩ នាទី រសៀល

ភ្នំពេញ៖ មានបុរសម្នាក់ទៀតហើយ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្រោយពីបង្ហោះសារមួយនៅលើហ្វេសប៊ុក កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅ ដែលមានន័យប្រមាថព្រះមហាក្សត្រ។ នេះបើតាមអគ្គស្នងការដ្ឋានគរបាលជាតិ។

អគ្គស្នងការនគរបាលជាតិ បានបន្តថា បុរស ដែលបង្ហោះសារប្រមាថអង្គព្រះមហាក្សត្រ មានគណនេយ្យហ្វេសប៊ុកឈ្មោះ អៀង ជលសារ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួននៅថ្ងៃទី១៥ ខែមិថុនា នៅរាជធានីភ្នំពេញ។
ក្រោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានសាកសួររួចហើយ បុរសនោះ ក៏ត្រូវបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមរម្លឹកថា បុរសឈ្មោះអៀង ជលសារ នេះ គឺជាជនទី៣ហើយ ដែលត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨ មានបុរសវ័យ៧០ឆ្នាំម្នាក់ នៅខេត្តសៀមរាប បានជាប់ពន្ធនាគារ ព្រោះចែកចាយរូបភាពប្រមាថព្រះមហាក្សត្រលើហ្វេសប៊ុក ហើយបុរសអាយុ៥០ឆ្នាំ នៅខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រោះតែសរសេរសារលើហ្វេសប៊ុក ដោយប្រមាថព្រះមហាក្សត្រ និងរាជវង្សានុវង្ស៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: