ពេលឪពុកនៅមានកម្លាំង កូនចៅនៅជុំវិញខ្លួន ពេលឪពុកចាស់ កូនចៅចាកចេញអស់
- ថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៩ ម៉ោង ២:៣៩ នាទី រសៀល

ភ្នំពេញ៖ ពេលកូនៗ មិនទាន់ពេញវ័យ ឪពុកម្តាយ បានរស់នៅជួបជុំគ្នាព្រឹកល្ងាចយ៉ាងសប្បាយរីករាយ។ ពេលកូនៗធំពេញវ័យ ពួកកូនៗបានចាកចេញពីឪពុកម្តាយម្នាក់ម្តងៗ។ កូនខ្លះក៏ចេញទៅបន្តការសិក្សា ឬទៅរកការងារធ្វើនៅទីឆ្ងាយៗ។ ឯកូនខ្លះ ក្រោយពីមានគូស្រករហើយ ក៏ចាកចេញទៅកសាងខ្លួនគ្រួសារមួយ មានផ្ទះសម្បែងដោយខ្លួនឯង។ សភាពដែលធ្លាប់តែអ៊ូរអរជួបជុំកូនចៅនៅក្នុងផ្ទះ ក៏ប្រែជាស្ងាត់ជ្រងុំ។ មានតែសត្វចិញ្ចឹមប៉ុណ្ណោះ ដែលនៅក្បែរខ្លួន។ ការណ៍នេះ បានធ្វើឲ្យឪពុកម្តាយមួយចំនួន មានអារម្មណ៍ឯកោ ស្រងេះស្រងោច។

© រក្សាសិទ្ធិដោយ thmeythmey.com