«ឡង់សេ» ជាពាក្យចាស់ៗចូលចិត្តប្រើ តែក្មេងៗមិនយល់
- ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង ៧:៣៩ នាទី ព្រឹក

ពាក្យថា «ឡង់សេ» នេះពលរដ្ឋខ្មែរដែលជាអ្នកចេះភាសាបារាំង ទើបដឹងថាពាក្យនេះ ជាពាក្យកម្ចីពីបារាំង ហើយយល់ ពីអត្ថន័យរបស់វា។ តែសម្រាប់ក្មេងសម័យឥឡូវ មិនទាន់ច្បាស់ថាពាក្យនេះមានន័យប៉ុនណានៅឡើយទេ ហើយមិនដឹងថាពាក្យនេះមានប្រភពពីណាឡើយ។ ពាក្យកម្ចី «ឡង់សេ» នេះ ខ្មែរចូលចិត្តប្រើ ជាពិសេសទាក់ទងនឹង ស្រី ឬនារីផ្សព្វផ្សាយស្រាបៀរ។

មែនទែនទៅ«ឡង់សេ» ជាកម្ចីពីបារាំង សរសេរជាភាសាបារាំងថា Lancer និងសរសេរជាភាសាអង់គ្លេស Promotion Girl ឬ Launching Girl។ ជាទូទៅពាក្យនេះ តែងតែមានពលរដ្ឋខ្មែរប្រើប្រាស់ជាញឹកញាប់ សម្រាប់សំដៅលើ ស្រី ឬនារីដែលប្រកបមុខរបររកស៊ីនៅពេលយប់ ដូចជា នារីរកស៊ីនៅតាម ភោជនីយដ្ឋាន, ខារ៉ាអូខេ, ក្លឹប, Bar ជាដើម។
បច្ចុប្បន្ន ពាក្យនេះគេមិនអនុញ្ញាតឲ្យហៅថា «នារីឡង់សេ» នោះទេ ដោយសម្អាងថា វាជាពាក្យបង្ហាញនូវការរើសអើងដល់នារីដែលប្រកបមុខរបរផ្សព្វផ្សាយស្រាបៀរ។ គួរជំនួសមកវិញថា «នារីផ្សព្វផ្សាយ» ទើបត្រឹមត្រូវជាង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: