Neymar ទៅចូលរួមជាមួយ PSG នៅចិន ទោះខូចចិត្តនៅ World Cup
- ថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨ ម៉ោង ៨:៥៩ នាទី យប់

Neymar ពេលទៅដល់ចិនដើម្បីចូលរួមជាមួយ PSG
អ្នកគាំទ្រចិនរាប់ពាន់នាក់បានស្វាគមន៍តារាឆ្នើមប្រេស៊ីល Neymar នៅថ្ងៃទី២ ខែសីហានេះ នៅពេលរូបគេបានទៅដល់ព្រលានយន្តហោះនៅចិន ដើម្បីចូលរួមជាមួយក្រុម Paris Saint-Germain ក្នុងការប្រកួតពានកំដៅសាច់ដុំនៅទឹកដីអាស៊ី បន្ទាប់ពីទទួលការខកចិត្តខ្លាំងក្រោយធ្លាក់ពី World Cup ត្រឹមវគ្គ៨ក្រុមចុងក្រោយ។

អត្ថបទទាក់ទង
បើតាមទីភ្នាក់ងារព័ត៌មាន AFP ខ្សែប្រយុទ្ធថ្លៃបំផុតលើលោកបានទៅដល់ប្រទេសចិនដើម្បីចូរួមការប្រកួតពាន French Super Cup នៅទី៤ ខែសីហានេះនៅទីក្រុង Shenzhen ដែល PSG ត្រូវប៉ះ Monaco។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ Neymar សម្រាប់ក្រុមជើងឯក Ligue1បារាំង ក្រោយអវត្តមានដោយសាររបូសជាង៥ខែ ពោលគឺតាំងពីខែកុម្ភៈមក។
អតីតខ្សែប្រយុទ្ធ Barcelona រូបនេះ បានទទួលការរិះគនយ៉ាងខ្លាំងអំឡុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី ព្រោះការធ្វើពុតដួល ព្រមទាំងសកម្មភាពរំអួយរបស់គេ និងមិនអាចជួយក្រុមជម្រើសជាតិឡើងទៅវគ្គបន្តក្រោយចាញ់បែលហ្ស៊ិកត្រឹមវគ្គ១/៤ផ្តាច់ព្រ័ត្រ។
តារាឆ្នើមវ័យ ២៦ឆ្នាំរូបនេះបានប្រាប់ AFP កាលពីខែកក្កដាក្នុងបទសម្ភាសន៍មួយថារូបគេខូចចិត្តដល់ថ្នាក់លែងចង់ឃើញបាល់ ឬមើលកីឡាបាល់ទាត់តទៅទៀត ក្រោយធ្លាក់ចេញពី World Cup។
តែទោះបីជាយ៉ាងណាក៏ដោយ Neymar បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនៅលើទឹកដីអាស៊ីពីសំណាក់អ្នកគាំទ្រចិនជាច្រើនដដែល៕
Neymar Jr - China: https://t.co/TeXolxY8yF via @YouTube
— Neymar Jr (@neymarjr) August 2, 2018
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: