អ្នកគាំទ្រ Barcelona SC របស់អេក្វាទ័រ ស្លាប់១២នាក់ របួស៣០នាក់ ក្នុងគ្រោះថ្នាក់រថយន្ត
- ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ម៉ោង ២:០៤ នាទី រសៀល

យ៉ាងហោចណាស់មានអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ Barcelona SC របស់អេក្វាទ័រស្លាប់ ១២នាក់ និងរងរបួស ៣០នាក់ ក្នុងគ្រោះថ្នាក់ក្រឡាប់ឡានក្រុងដែលពួកគេជិះធ្វើដំណើរត្រឡប់ពីមើលការប្រកួតទៅផ្ទះវិញ។

ក្រុមអ្នកគាំទ្រ Barcelona SC ដែលជាជនជាតិអេក្វាទ័រទាំងនោះបានជិះរថយន្តក្រុងវិលត្រឡប់ពីមើលការប្រកួតក្រៅដីទល់នឹងក្រុម Deportivo Cuenca ស្ថិតនៅក្នុងក្រុង Guayaquil ប្រទេសអេក្វាទ័រ នៅថ្ងៃទី១២ ខែសីហា។
បើតាមការចុះផ្សាយរបស់ BBC មូលហេតុនៃការក្រឡាប់រថយន្តក្រុងនោះនៅមិនទាន់ដឹងច្បាស់ថាបណ្តាលមកពីអ្វីឲ្យប្រាកដនោះទេ ខណៈរថយន្តកំពុងធ្វើដំណើរពីក្រុង Cuenca ទៅកាន់ក្រុង Molleturo។ បើតាមមន្ត្រីក្នុងតំបន់ ផ្លូវនោះតែងតែមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងជារឿយៗ។
Barcelona SC ជាក្លិបកីឡាបាល់ទាត់មួយដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះ។
Nuestra sentida condolencia para las familias de los hinchas de @barcelonaSC fallecidos en el fatal accidente en la vía Cuenca-Guayaquil pic.twitter.com/oMgF7mf0iE
— FEF Ecuador (@FEFecuador) August 13, 2018
សមាគមកីឡាបាល់ទាត់អេក្វាទ័រ និងក្លិបកីឡាបាល់ទាត់ទាំងអស់ បានចូលរួមរំលែកទុក្ខដល់ក្រុមអ្នកគាំទ្ររបស់ Barcelona SC ដែលបានបាត់បង់ជីវិតទាំង១២នាក់នោះ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ