Real បន្ថយចំណាយលើប្រាក់ឈ្នួលកីឡាករជិត៣សែនដុល្លារក្នុង១សប្តាហ៍ ក្រោយ Ronaldo ចាកចេញ
- ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ ម៉ោង ៧:៥៩ នាទី ព្រឹក

Real Madrid ជាក្លិបកីឡាបាល់ទាត់ទទួលបានជោគជ័យជាងគេបំផុតលើលោក ដោយឈ្នះជើងឯក Champions League ច្រើនជាងគេរហូត១៣ដង។ ក្លិបយក្សរបស់អេស្ប៉ាញមួយនេះក៏បានក្លាយជាក្លិបដែលលើកពានក្នុងស្រុក La Liga ច្រើនជាងគេបំផុតផងដែរចំនួន៣៣លើកចាប់តាំងពីកកើតពាននេះក្នុងឆ្នាំ១៩២៩ ពោលគឺ៨៩រដូវកាល។

ក្លិបរហស្សនាមស្តេចសដែលទើបផ្លាស់ប្តូរអ្នកចាត់ការទូទៅថ្មីលោក Julen Lopetegui នៅតែមានសមាសភាពកីឡាករល្អៗច្រើនបើទោះពួកគេបានបាត់បង់តារាឆ្នើមរបស់ខ្លួនកីឡា Cristiano Ronaldo ដែលទើបផ្ទេរទៅចួលរួមជាមួយក្រុងជើងឯកអ៊ីតាលី Juventus ក្នុងតម្លៃ១០៦លានដុល្លារក្តី។
ប៉ុន្តែយ៉ាងណា ការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៣រូបនេះ បានធ្វើឲ្យក្លិបមានមូលដ្ឋានក្នុងក្រុងម៉ាឌ្រីតអាចបន្ថយការចំណាយលើប្រាក់ឈ្នួលរបស់កីឡាករប្រមាណជិត៣០០០០០ដុល្លារក្នុង១សប្តាហ៍។
កាលពីរដូវកាលមុន ២០១៧-២០១៨ Real Madrid បានចំណាយប្រាក់បៀវត្សសរុបអស់ ២៩៨៧១៧៨ដុល្លារអាមេរិកទៅលើកីឡាករ២០រូប។ ដោយឡែកសម្រាប់រដូវកាលថ្មីនេះវិញ ម្ចាស់ជើងឯកពានកំពូលអឺរ៉ុបនេះអាចចំណាយសរុបត្រឹម ២៦៨១៤៧៩ដុល្លារក្នុង១សប្តាហ៍ទៅលើកីឡាករដល់ទៅ២៣រូប។
ក្នុងចំណោមកីឡាករទាំង២៤រូបរបស់ Real មានតែ៥រូបប៉ុណ្ណោះដែលទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ថ្លៃជាងគេ ក្នុងនោះរួមមាន Gareth Bale (៤៤០០០០ដុល្លារ), Luca Modric (២៣០០០០ដុល្លារ), Karim Benzema (១៩០០០០), Toni Kroos (២៥០០០០ដុល្លារ), Sergio Ramos (២៥០០០០ដុល្លារ)។
ខាងក្រោមនេះ ជាតារាងប្រាក់ឈ្នួលកីឡាករប្រចាំសប្តាហ៍របស់ Real Madrid ទាំង២៣រូប សម្រាប់រដូវកាល ២០១៨-២០១៩៖

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: